ដីព្រៃអង្គតែនរាប់រយហិចតាទល់មុខស្នាក់ការបរិស្ថានតំបន់៤៤ ត្រូវបានរងការកាប់ទន្រ្ទាន់យកដីលក់យ៉ាងមហន្ដរាយមេស្នាក់ការឆ្លើយមិនដឹង

 កំពងធំ=  ដីព្រៃអង្គតែនរាប់រយហិចតានៅទល់មុខស្នាក់ការបរិស្ថានតំបន់៤៤ រងការកាប់ទន្រ្ទាន់ព្រៃយកដីយ៉ាងមហន្ដរាយ មេស្នាក់ការតំបន់៤៤ឆ្លើយថាមិនដឹង បានត្រឹមដាក់ដីព្រៃនោះប្ដឹងជាអញ្ញតិជនទុកតែប៉ុណ្ណោះ ! ដែលមានទីតាំងនៅក្នុងព្រៃអង្គតែននៅតំបន់ផ្លូវដីសរ ច្រកចូលពីក្រោយសាលា ឆទាន ឯកឧត្តម បណ្ឌិត ងួន ញិល ទល់មុខស្នាក់ការបរិស្ថានតំបន់៤៤ ទិសខាងកើតចំងាយប្រហែល៥០០ម៉ែត្រ ក្នុងភូមិសាស្រ្ដ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

   តាមប្រភពព័ត៏មានពីអ្នកឃ្លាំមើលបទល្មើសព្រៃឈើនៅតំបន់នោះបានប្រាប់អង្គភាពយើងថា ឃុបឃិតគ្នាជាប្រព័ន្ធ មន្រ្ដីជំនាញដែលមានស្នាក់ការការពារតំបន់នោះ គ្រាន់តែមានឈ្មោះជាអ្នក ថែរក្សា ការពារ ដីព្រៃព្រឹក្សាតែប៉ុណ្ណោះ តែធាតុពិតដៃម្ខាងការពារបំពេញតួនាទីបែប តែៗស្ករៗ ដៃម្ខាងការពារផលប្រយោជន៍ បើកភ្លើងខៀវអោយមានការកាប់រានព្រៃយកដី និងបើកដៃអោយកាប់បំផ្លាញព្រៃឈើនិងជញ្ចូនឈើជិតរលាយព្រៃអង្គតែន  យូរៗទៅ ដីព្រៃក៏អស់ ព្រៃឈើក៏អស់ ។

    តាមប្រភពព័ត៏មានពីអ្នកស៊ីឈ្នួលកាប់រានព្រៃម្នាក់បានអោយដឹងថា មន្រ្ដីបរិស្ថានជាអ្នកបើកដៃអោយកាប់រានទន្ទ្រាន់យកដីព្រៃនៅចំនុចផ្លូវដីសរ ទល់មុខខាងកើតស្នាក់ការបរិស្ថាន តំបន់៤៤ ដោយបើកដៃអោយក្រុមឈ្មួញដី អាចជួលពលរដ្នអោយចូលទៅកាប់រានដីព្រៃនៅចំនុចខាងលើនោះមាន = ឈ្មោះ ចែ ចាន់ណា  ចែចាន់ណាត់ ចែផាត់ និងឈ្មោះ ធី  និងអ្នកផ្សេងទៀត ជាអ្នកជួលកម្មករ ជាច្រើនក្រុម អោយធ្វើសកម្មភាពកាប់រានទន្រ្ទាន់ព្រៃយកដីប្រមាណរាប់រយហិចតា ដោយមានអ្នកឃ្លាំមើលផ្លូវប្រើប្រាស់ អាយគូម សំរាប់ទំនាក់ទំនងព្រោះតែតំបន់នោះគ្មានសេវាទូស័ព្ទ! ប្រភពបន្ដទៀតថាបើមន្រ្ដីបរិស្ថានវិញ បើមានមនុស្សចំណែកណាចូលមកដល់តំបន់នោះ ប្រសិនបែកការ ខាងមន្រ្ដីបរិស្ថានអោយបញ្ឈប់ការកាប់រានសិន ហើយបើកការសំដែងធ្វើជាចុះល្បាត់ការពារព្រៃដោយប្រើមធ្យោបាយប្រើប្រាស់ម៉ូតូស្ពាយកាំភ្លើង ឃ្លាំមើលព្រៃ រយះពេល១ថ្ងៃឬ២ថ្ងៃដោយមានគ្នាជាង១០នាក់ឡើងទៅ លុះពេលស្ងាត់ទៅវិញទើបបើកដៃអោយកាប់រានបន្ដកាប់ទៀតតាមចំនួនត្រូវការ (មិនខុសពីឆ្មាលួចស៊ីត្រីអាំងពេលម្ចាស់មិននៅនោះទេ)។

   តាមប្រភពច្បាស់ការមួយទៀតប្រាប់ថា អ្នកណាក៏បានដឹងដែរថា ចែ ចាន់ណា ល្បីខាងនាំឈ្មួញទិញដីព្រៃ ហើយពូកែកេណ្ឌពលរដ្ន អោយកាប់រានដីព្រៃ ដោយមានទំនាក់ទំនង់ជិតដិតជាមួយ មន្រ្ដីបរិស្ថាន និងមេព្រៃ ដែលការពារនៅតំបន់នោះ ទើប ចែ ចាន់ណា អាចលាក់បាំងបានយ៉ាងជិតឈឹងនិងអាចធ្វើអ្វីៗបានតាមចិត្ត! ប៉ុន្ដែរការបែកធ្លាយនេះក៏ដោយសារតែចែ ចាន់ណា ជំពាក់លុយ កម្មករដែលចូលទៅកាប់រានព្រៃរួចហើយមិនអោយលុយគេជាង ២០លានរៀលទៀត ទើបកម្មករទាំងនោះបានប្ដឹងមកអ្នកសារព័ត៏មានអោយស៊ីបអង្គេតរឿងនេះឡើង។

  ពាក់ព័ន្ធនិងការស៊ីបអង្កេតការកាប់រានព្រៃនៅចំនុចខាងលើនេះ អង្គភាពយើងបានទំនាក់ទំនង់ទៅ ចែ ចាន់ ណា តាមទូស័ព្ទជាច្រើនដង តែចែ ចាន់ណា ប្រកែកថាមិនមានដីនៅទីនោះទេ ហើយសុំអោយប្រាប់ពីអត្តសញ្ញាណអ្នករាយការណ៍ដល់អ្នកការសែតដែលចោតថាខ្ញុំមានដីរាប់រយហិចតានៅទីនោះផង។

   ចំណែក លោក ឌុល ដេត មេស្នាក់ការបរិស្ថានតំបន់៤៤ បានឆ្លើយតបតាមទូស័ព្ទថា លោកអត់បានដឹងថាអ្នកណាជាអ្នកកាប់រានទេ ហើយលោកបានយកដីនោះដាក់ប្ដឹងទុកជាអញ្ញតិជនទុករួចហើយ ! ប៉ុន្ដែរហេតុអីបានជាលោកដឹងថា គេបានបង់លុយអោយអ្នកជិតៗស្នាក់ការបរិស្ថានតំបន់៤៤ទៅវិញ ហើយការកាប់រាននេះលោកថា មិនច្រើនថ្ងៃទេតែចាប់មិនបាន ហើយក្រុមលោកបានខំប្រឹងការពារព្រៃទាំងយប់ទាំងថ្ងៃ ដោយចាប់មនុស្សរាប់ភ្លេច កាលពីកន្លងមក។ 

 ពាក់ព័ន្ធនិងការទន្ទ្រាន់ដីព្រៃខាងលើ អង្គភាពយើងមិនអាចសុំការបំភ្លឺពីអ្នកពាក់ព័ន្ធមានឈ្មោះខាងលើនេះទាំងអស់នោះទេ តែដើម្បីអោយព័ត៏មាននេះមានភាព សុក្រិត មានទល្យាភាព ត្រឹមត្រូវ មិនលំអៀង ក្នុងបំណងស្វែងរកការពិត  អង្គភាពយើងរងចាំការបំភ្លឺគ្រប់ម៉ោងធ្វើការ ៕ ព័ត៏មានបឋម  (ភាគ១)