​​កម្លាំងចំរុះ​ចាប់​ម៉ូតូ​គេចពន្ធ​11​គ្រឿង​លួច​នាំចូល​តាម​ច្រករបៀង​ម៉ាឡៃ​កម្លាំង​សម​ត្ត​កិច្ច​ចម្រុះ​សហការ​ណ៍​គយ​ចល័ត​ឃាត់​ចាប់ ម៉ូតូ​ចំរុះ​គេចពន្ធ​

0

​បន្ទាយ​មាន​ជ័​យៈ​ កម្លាំង​សម​ត្ត​កិច្ច​ចម្រុះ​សហការ​ណ៍​គយ​ចល័ត​ឃាត់​ចាប់ ម៉ូតូ​ចំរុះ​គេចពន្ធ​ដែល​ដឹក​តាម​រថយន្ត​Fuso​យី​ឌុប​កាលពី​បៀត​ភ្លឺ ថ្ងៃទី​29 ខែសីហា​ឆ្នាំ​2014 នៅលើ​កំណាត់​ផ្លូវជាតិ​59​មុខ​ច្រក​បឹងបេង​ស្ថិត​ក្នុងស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​គ្រា​ក្រុម​ឈ្មួញ​កំពុង​ដឹក​បំរុង​នាំ​ចូលមកក្នុង​ខេត្ត​។photo3

លោក កង ធឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​5​បានអោយដឹងថា​ម៉ូតូ​ទាំង​11​គ្រឿង​ដែល​ចាប់បាន​មាន​ម៉ាក ឃ្លី​ក 5​គ្រឿង ម៉ាក ស្គុ​ប​ពី 3​គ្រឿង ស៊ី​ប៊ី​អ័​រ 2​គ្រឿង​និង msx 1​គ្រឿង​និង​បាន​ឃាត់​រថយន្ត​ជា​មធ្យោបាយ​ដឹក​មួយគ្រឿង​ម៉ាក់ fuso​ពាក់​ស្លាក​លេខ​តាកែវ 3A – 0135​ផងដែរ​។​photo1 (1)

បច្ចុប្បន្ន​វត្ថុតាង​បាន​នាំយកមក​រក្សាទុក​នៅ​ចំនុច​គយ​ចល័ត​ស្ថិតក្នុង​ភូមិ​គាប​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​។​ សូមបញ្ជាក់ថា បទល្មើស​ឆ្លងដែន​នៅក្នុង​ស្រុក​ម៉ាឡៃ បច្ចុប្បន្ននេះ​កំពុង តែ​កើត មាន​ឡើង​ពេញបន្ទុក ការដែល​កើតមាន​ច្រើន​នេះ​ត្រូវបាន​គេ​ដឹងថា មានការ​ឃុបឃិត គ្នា​ជា​ប្រព​ន្ធ័​ហើយ​ប្រមូល​ផលប្រយោជន៍​តាម​ជំនាញ​៕​ដោយ​ឃិន គ​ន្ធា​photo4 (1)