កម្លាំងអាវុធហត្ថស្រុកបារាយណ៍ធ្វើការចាប់ឃាត់រថយន្តសាំងយ៉ុង១គ្រឿងដឹកឈើឈ្លិចប្រភេទឈើលេខ១

កំពង់ធំ=លោកឃុនប៊ុនហ៊ួរមេបញ្ជាការអាវុធហត្ថស្រុកបានបញ្ជាឲ្យមន្រ្តីក្រោមឱវាទចាប់ឃាត់រថយន្ត១គ្រឿងដឹកឈើប្រភេទឈ្លិច ពេញរថយន្ត នៅតាមបណ្តាយផ្លូវជាតិលេខ៦..នៅយប់ថ្ងៃទី២១ខែធ្នូរឆ្នាំ២០២១ ចំណុច ទល់មុខស្នាក់ការកងអាវុធហត្ថស្រុក ស្ថិតនៅភូមិបារាយណ៍ ឃុំបារាយណ៍…ស្រុកបារាយណ៍ ខេត្តកំពង់ធំ…. រថយន្តសាំងយ៉ុងពណ៏ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ.2L. 4008 ដឹកឈើប្រភេទលេខ (១)កម្លាំងអាវុធហត្ថស្រុក បានប្រទល់ឲ្យទៅលោក ហៀង ប៊ុនធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ យកមករក្សារទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដើម្បី ត្រួតពិនិត្យពេលជំនាញរដ្ឋបាលព្រៃឈើធ្វើការត្រួតពិត្យ រថយន្តសាំងយ៉ុងដឹកឈើប្រភេទលេខមួយ..ពេញរថយន្តនេះ មានកាយប័ត្រ ចេញពីដេប៉ូ ម្ចាស់ឈ្មោះ ប៉ិន.ភន ដែលមានទីតាំង..ស្ថិតនៅភូមិ ថ្នល់បំបែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ..អ្នកទិញឈ្មោះ ពូ ដេត មានទីលំភូមិ តាំងគោក ឃុំសូយោង ស្រុកតាំងគោក នេះឈ្មោះនៅក្នុងកាយប័ត្រ ពាក់ព័ន្ធនិងការចាប់ឃាត់រថយន្តសាំងយ៉ុងដឹកឈើប្រភេទលេខ(១)មួយគ្រឿងនេះលោក មុំ សុផល.នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មបានឆ្លើយតបតាមទូរស័ព្ទថា:ក្នុងករណីយ៍ គេមានវិកាយប័ត្រត្រឹមត្រូវចេញពី ដេប៉ូ លោកបន្តទៀតថា: បើពិនិត្យឃើញត្រឹមត្រូវហើយ គីដោះលែងឲ្យទៅ វិញ …..ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានឲ្យដឹងថា: ឈើប្រភេទ ឈ្លិចឬសុក្រមម្ចាស់ ដេប៉ូឈើ បានប្រមូលទិញពីឈ្មួញកណ្តាលដឹក តាម រថយន្តសាំងយ៉ុង ឬរថយន្តកូរ៉េនិងមធ្យោបាយផ្សេងៗដែលដឹកចេញពីខេត្តព្រះវិហារ មកលក់ឲ្យខ្លួនយកមកចូលដេប៉ូ ក្លាយជាឈើស្របច្បាប់នេះហើយពាក្យពោលថា:កន្ទេលធំបន្លំដេក៕