ខេត្តកំពង់ធំ : ទម្លាយឈ្មោះអ្នកដែលនៅពីក្រោយការកាប់បំផ្លាញ់រុករានទន្ទ្រានព្រៃលិចទឹក នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅតំបន់ព្រះស្នែង បត់ត្រង់ ខណៈនេះកំពុងរិះរកល្បិចកល់ ភូតភរកុហកថ្នាក់ដឹកនាំ.តាមការទទួលបាន នៅថ្ងៃទី.22.ខែធ្នូ..ឆ្នាំ2021។
បញ្ជីរឈ្មោះ របស់ឧក្រិដ្ឋជនបឹងទន្លេសាប.ដែលកន្លងមកសកម្មការងាររុករានទន្រ្ទានដីព្រៃលិចទឹក ដោយប្រើប្រាស់គ្រឿងចក្រឈូសឆាយកាប់ព្រៃឥតញញើតដៃ ដើម្បីផលប្រយោជន៍របស់ខ្លួន ក្នុងនោះមានឈ្មោះមេក្លោង.គឿន ដែលទទួលយកលុយ ពីឈ្មោះ ញ៉ច រ៉ា ថៅកែស្រូវប្រាំង រស់នៅក្នុងភូមិពាមក្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បើយោងតាមរបាយការណ៍ សម្ងាត់មួយបានបញ្ជាក់ថា
លោក ញ៉ច រ៉ា នេះបានផ្តល់លុយ ចំនួន៣០ម៉ឺនដុល្លាជាថ្នូរនិង ដីព្រៃលិចទឹកដែលធ្វើស្អាតអាចធ្វើស្រែបានចំនួន៣០០ហិតា ពីមេក្លោងទន្ទ្រាន ឈ្មោះ គឿន។
សកម្មភាពឈូសឆាយដីព្រៃលិចទឹកនៅតំបន់ 3 ដែលជាតំបន់ហាមឃាត់ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ គឺមានតួអង្គរតែពីរនាក់ដែលមានឈ្មោះនៅខាងលើ ដែល ឈូសឆាយដីព្រៃលិចទឹកដើម្បីយកលក់ឲ្យឈ្មួញដែលមានលុយមានអំណាចនៅពីក្រោយខ្នងរបស់មេខ្លោងដែលមានឈ្មោះគឿន ច្រើនរឆ្នាំមកហើយ
និងបានបញ្ជាក់ថា ការឃុបឃិតគ្នាជាប្រព័ន្ធជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធជាមួយអាជ្ញាធរមូលដ្ឋានមួយចំនួនផងដែរ
មហាជនសូមសំណូមពរទៅឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ ជាមេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និងជាគណៈកម្មការបង្រ្កាបធនធានធម្មជាតិ សូមឯកឧត្តម មេត្តាដាក់ការស៊ើបអង្កេតរាល់ព័ត៌មានដែលបានចុះផ្សាយពាក់ព័ន្ធនិងមេខ្លោងបំផ្លាញ ព្រៃលិចទឹករាប់រយរាប់ ពាន់ហិកតា និងអ្នកមានលុយដែលនៅពីក្រោយខ្នងជួយផ្គត់ផ្គង់ ផ្ដល់មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីចាប់ដៃគ្នាបំផ្លាញព្រៃលិចទឹកសម្រាប់ទុកឲ្យមច្ឆាជាតិពងកូនបន្តពូជនោះ បើសិនជារកឃើញថាពិតប្រាកដដូចប្រភពបានបែកធ្លាយមកនេះ សូមវិធានការទៅតាមផ្លូវច្បាប់ផងទាន។
អ្នកសារព័ត៌មានយើង បានសម្ភាសន៍តាមទូរស័ព្ទជាមួយនឹងឈ្មោះ ញ៉ច រ៉ា នៅល្ងាចថ្ងៃទី22 ខែធ្នូ ឆ្នាំ2021 គាត់បានឆ្លើយថាមិនមែនដូចគេផ្ដល់ព័ត៌មានឲ្យនោះទេហើយគាត់គ្រាន់តែជួលដីគេអាស្រ័យផលតែប៉ុណ្ណោះគាត់បានបញ្ជាក់ថាសូមឲ្យមានការសម្របសម្រួល មិនចង់ឱ្យប្រភពនេះបែកធ្លាយបន្តទៀតទេ ។
ដោយប៊ុនរដ្ឋា