សាលាដំបូងខេត្តព្រះវិហារ ចេញដីកាកោះហៅឈ្មោះ ស្រី ដា ឲ្យចូលខ្លួន រឿងបរិហាកេរ្ត៏ជាសាធារណៈតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក.!

0

ព្រះវិហារ៖ ជនសង្ស័យឈ្មោះ ស្រី ដា (ហៅយាយអឿន) អាយុ៤៩ឆ្នាំ រស់នៅក្នុងខេត្តតាកែវ ត្រូវបានសាលាដំបូងខេត្តព្រះវិហារ ចេញដីកាកោះហៅ ឲ្យចូលខ្លួន ដើម្បីសាកសួរពីដំណើររឿង បរិហាកេរ្ត៏ ជាសាធារណៈ និងសូកប៉ាន់ តាមប្រព័ន្ធសង្គមហ្វេសប៊ុក ជាបណ្ដឹងរបស់លោក សេង ពិសិដ្ឋ អាយុ ៥១ឆ្នាំ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុង.ខេត្តព្រះវិហារ ។

យោងតាមដីកាកោះ សំណុំរឿង ព្រហ្មទណ្ឌលេខ ៥១៩ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ របស់លោក វុធ សាវី តំណាងអយ្យការ អមសាលាដំបូង ខេត្តព្រះវិហារ បានចេញកោះហៅឈ្មោះ ស្រី ដា ភេទស្រី អាយុ ៤៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រាំងតូច ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ឲ្យចូលទៅកាន់ អយ្យការ អមសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៩.០០នាទីព្រឹក។

ដើម្បីសាកសួរពីដំណើររឿងបរិហាកេរិ៍្ត ជាសាធារណៈ តាមប្រព័ន្ធសង្គមហ្វេសប៊ុក នឹងសូកប៉ាន់ ប្រព្រឹត្តនៅភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១៕ សួនលីណា