​​ភ្លៀង​មួយ​មេ​ធំ លិច​ក្រុង​ប៉ោយប៉ែត ឯ​ពលរដ្ឋ​នាំគ្នា​ប្រមូល​ឥ​វ៉ាន់​ទៅ​ទី​ទូល​សុវត្ថិភាព​ដោយ​ខ្លួនឯង​

0

​ ​ក្រុង​ប៉ោយប៉ែត​៖ ​ភ្លៀង​ធ្លា​ក់មួយ​មេ​ធំ ធ្វើអោយ​លិច​ក្រុង​ប៉ោយប៉ែត​នៅ​គ្រប់​ទីកន្លែង បង្ក​ជា​ទឹកជំនន់​ហូរ​កាត់​ចូល​លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​ចំណតរថយន្ត​មួយចំនួន​ទៀតផង ទង្វើ​បែបនេះ គឺ​ដោយសារ​គ្មាន​ប្រព​ន្ធ័​បង្ហូរទឹក​គ្រប់គ្រាន់ ទើប​ពេល​ភ្លៀង​ធ្លាក់​ម្តងៗ​វា​ងាយ​លិចលង់​យ៉ាងដូច​ឆ្នេះ មិនដឹង​ពេលណា​ទើប​អស់លោក​អាជ្ញាធរ​ចាត់​ការអោយ​បានល្អ​នោះទេ​។​ ​សូមបញ្ជាក់​ដែលថា ហេតុ​កា​ដែល​បណ្តាលអោយ​លិច​ទីក្រុង​ទេសចរ​ណ៏​ប៉ោយប៉ែត​នោះ គឺ​កើតមាន​ចាប់ពី​ម៉ោង​១ រសៀល រហូតដល់​ម៉ោង​៦​ល្ងាច

ក្នុង​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៤ ដែល​គេ​បា​នស​ង្គេ​ត​ឃើញថា ទឹកភ្លៀង​បាន​ធ្លាក់​មក​ជោកជាំ យ៉ាង​កំ​ហុក ស្រោចស្រប់​ពេ​ស​ពេញ​ក្នុង​ក្រុង​ប៉ោយប៉ែត បណ្តាលអោយ​ចរន្តទឹក ហៀ​ហូរ​ចាក់​ទៅក្នុង​តំបន់ ដែលមាន​អូរ និង​ស្ទឹង ស្ទើ​តែ​មិនទាន់ សំណាងល្អ​ផងដែរ ដែល​មេឃ​ឆាប់​រាំង​ទៅវិញ បើ​ពុំ​នោះទេ​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​និង​ផ្លូវ​ប៉េ​តុង រួមទាំង​ផ្លូវជាតិ​លេខ​៥​ទៀត​នោះ ប្រាកដជា​រង​នៅ​កា​លិចលង់​ជាមិនខាន​ឡើយ​។​ ​994473_620102478109791_7075881398830422642_n

គួ​រំលឹក​ដែលថា កន្លងទៅ​លោក​អភិបាលក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​ងោ​ម៉េង​ជ្រួ​ង បាន​ប្រើប្រាស់​គ្រឿង​ចាក់ កាយ​គ្រប់​ប្រព​ន្ធ័​លូ​ធំៗ ដើម្បី​ប​ញ្ញេះ​ទឹកជំនន់​ដែល​ត្រូវ​និង​មកដល់ នៅក្នុង​ខែកញ្ញា​ខាងមុខនេះ ប៉ុន្តែ​សកម្មភាព​កាយ​លូទឹក​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើន​លើកឡើងថា វា​គ្មាន​ប្រសិទ្ធភាព​នោះទេ​ព្រោះថា ពេល​ភ្លៀង​មក​ម្តងៗ​គឺ​នៅតែ​លិច លំនៅដ្ឋាន​របស់​ពួកគាត់​ដ៏​ដែលៗ​អឹ​ចឹ​ង ចុះ​ទម្រាំ​ទឹកជំនន់​មកវិញ​ទៀត​នោះ ម្លេះ​ផ្ទះ​របស់គាត់​អណ្តែត​សំពីងសំពោង ដូច​សំរាម​លើ​ផ្ទៃ​ទឹក​អឹ​ចឹ​ង ។​ ​10649520_620102504776455_8227890109764851781_n

ប្រជាពលរដ្ឋ​ជាច្រើន ដែល​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត​សព្វថ្ងៃនេះ បាន​លើកឡើងថា មិនដឹង​ពេលណា ទើប​អស់លោក​ចៅហ្វាយក្រុង មាន​យុ​ត្តិ​វិធី កាយ​ប្រព​ន្ធ័​បង្ហូរទឹក​ដើម្បី​ប​ញ្ជេះ​កា​លិចលង់ លំនៅ​ដា្​ន​របស់​ពួកគាត់​នៅពេលណា​បាន​នោះទេ ប្រជាពលរដ្ឋ​បាន​បន្តទៀតថា គ្រាន់តែ​ភ្លៀង​ធ្លាក់​មក​ម្តងៗ ពួកគាត់​បាននាំគ្នា​វិច​បង្វិច ទៅរក​ទី​ទូល​សុវត្ថិភាព​ដោយ​ខ្លួនឯង​ទម្រាំ​ទឹក​ស្រក់​អស់ ទើប​ពួកគាត់​មក​ចូល​លំនៅដ្ឋាន​វិញ ដោយឡែក លោក​អភិបាលក្រុង​ប៉ោយប៉ែត បាន​បញ្ជាក់ថា លោក​

និង​ខិតខំ​បន្ត​រិះរក​គ្រប់​វិធី និង​តាមដាន​ចរន្តទឹក​ដែល​កក់ស្ទះ នៅតាម​ប្រព​ន្ធ័​បង្ហូរ​ទឹកជា​បន្តទៀត ដើម្បី​កុំ​អោយមាន ជំនន់​ទឹកភ្លៀង​រឺ ជំនន់​ទឹក​ហៀ​ហូរ​ចេញពី​ប្រទេស​ថៃ មក​លិចលង់​លំនៅដ្ឋាន ផ្លូវ​សា​ធា​រណះ​និ​ប្រព​ន្ធ័​ហិ​ត្ថា​រចនាសម្ព័ន្ធ​ត៏​ទៅទៀត​នោះ លោក​ងោ ម៉េង​ជ្រួ​ង​បាន​បន្តទៀតថា ក្រោយពី​មានកា​ត្រួតពិនិត្យ​លើ​ប្រព​ន្ធ័​បង្ហូរទឹក ហើយ​លោក​ក៏មាន​ផែនកា​ភ្លាមៗ​ផងដែរ ទាក់ទិន​ទៅ​និង​គោលដៅ​សំខាន់​ចំនួន​៣ ដែល​ត្រូវ​ប្រើប្រាស់​គ្រឿង​ចាក់​ចុះ​កាយ​ប្រព​ន្ធ័​លូទឹក ដូច​មាន​ចំនួន​៣​

កន្លែង​ខាងលើ ដើម្បី​ទប់ស្កាត់​កា​លិចលង់​លំនៅ​ ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​អោយបាន​ទាន់ពេលវេលា ដោយឡែក​លោក​ហ៊ុយ​ឡេង ជា​អាជីវករ​សាងសង់​ផ្ទះល្វែង និង​ផ្សារ​ហ៊ុយ ឡេង​ក្រុង​ប៉ោយប៉ែត បាន​ស្មា​ក់​ចិត្ត​ចូលរួម​ជាមួយនិង​អាជ្ញាធរ ក្នុងកា​កាយ​មុខទឹក និង​ដាក់លូ​ក្នុង​ចំងាយ​១៥០​ម៉ែត្រ នៅ​ចំណុច​ផ្លូវ​ចូល​អគារ​ថ្មី​តែម្តង ៕​