​អ្នករត់​តាក់ស៊ី រិះគន់​ប៉ូលីស​ចរាចរណ៍​ខេត្តកំពង់ឆ្នាំង

0

​ ​កំពង់ឆ្នាំង​៖ អ្នករត់​តាក់ស៊ី​គ្រប់​ប្រភេទ និង​រថយន្ត​ដឹកទំនិញ​មួយចំនួន លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ បាត់ដំបង ពោធិសាត់ ភ្នំពេញ ឆ្លងកាត់​ទឹកដី​ខេត្តកំពង់ឆ្នាំង បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ទៅលើ កម្លាំង​នគរបាល​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដែល​ឈរជើង នៅ​ចំណុច​ដំរី​ស ស្ថិត​ក្នុងភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដឹកនាំ​កម្លាំង​ដោយ​លោក សេង ច័ន្ទ​ថុ​ន នាយផ្នែក​ចរាចរណ៍​ផ្លូវគោគ​ដែល​ក្រោម​ការគ្រប់គ្រង​ពី​លោក អៀរ

ប៊ុនធឿន ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ចំហរ ធ្វើការ​យាមកាម​ដើម្បី​តែ​លាភសក្ការៈ ហើយ​ពេល​ផាក ពិន័យ​ម្តងៗ​សរសរ​តួលេខ លើ​វិ​ក័យ​ប​ត្រ័​តិចជាង​ប្រាក់​ដែល​ត្រូវ​ដាក់ចូល​ហោប៉ៅ​ផ្ទាល់ខ្លួន ។ លើសពីនេះទៅទៀត​ក្នុងករណី​បើ​ជួប​រថយន្ត​នីសា​ន់ ឬ​រថយន្ត​ធំ​ដឹក​សំពីងសំពោង គឺ​ធ្វើ​ការទារ ប្រាក់​ស្រេច​តែ​ចិត្ត​នឹកឃើញ ហើយ​ប្រាក់​ដែល​ទាមទារ​បាន​គឺ​ចូល​ហោប៉ៅ​ឯកជន មិនបាន សសរ​វិក័យប័ត្រ​ត្រឹមត្រូវ​Ear Buntoeun (1)

ទេ ទោះជា​រថយន្ត​ដែល​ខុស​បច្ចេកទេស​យ៉ាងណា​ក៍ដោយ​អោយតែ​មាន ប្រាក់​តាម​ការទាមទារ​គឺជា​ការ​ស្រេច និង​អាច​បន្តដំណើរ​ទៅមុខ​យ៉ាង​ស្រួល ។ ​ជាក់ស្តែង កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៤ អ្នករត់​ឡាន​តាក់ស៊ី ប្រភេទ​តួ​រី​ស ពី​ខេត្ត​ ​ពោធិ៍សាត់ និង​បាត់ដំបង​ដែល​បាន​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​នៅត្រង់ចំណុច​ដំរី​សរ ឋិត​ក្នុងភូមិ​ត្រពាំង​ចឺ​ក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ខ្សឹបប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៤​វេលា​ម៉ោង​៦​និង​៣0​នាទី​រថយន្ត​របស់គាត់​ធ្វើដំណើរ​មកដល់​ចំណុច​ខាងលើ ត្រូវបាន ប៉ូលីស​ខេត្ត​បានធ្វើ​ការហៅ​

ឈប់​ដើម្បី​ត្រួតពិនិត្យ​ឆែកឆេរ​រក​អាវុធជាតិផ្ទុះ និង​ត្រួតពិនិត្យ​រថយន្ត​ដែល​ខ្វះ​បច្ចេកទេស ដើម្បី​ធ្វើការ​ផាក​វិន័យ​។ ពេលនោះ​ប៉ូលីស​ចរាចរណ៍​ផ្លូវគោគ​ខេត្ត​បានធ្វើការ​ផាក់​វិន័យ​ ​គាត់​ចំនួន​២៤០០០​រៀល​(​ពី​ម៉ឺន​បួន​ពាន់​រៀល​)​ប៉ុន្តែ​នៅពេល​ស​សេ​រលើ​វិក័យប័ត្រ​ផាក​វិន័យ​មាន​ចំនួន​តែ​៨០០០​រៀល​(​ប្រាំបី​ពាន់​រៀល​) ពេលនោះ​គាត់​មិន​ប្រកែកប្រណាំង​ជាមួយនិង​មន្ត្រី​ប៉ូលីស​ទេ តែ​សូម​ពេល​វិន័យ​យកលុយ​ពី​គាត់ សូម​ឲ្យ​ស​សេរ​ក្នង​វិក័យប័ត្រ​ឲ្យ​បាន​ត្រឹមត្រូវ​ផង​។​ ​

ប្រភព​ពត៌មាន​មួយ​ផ្សេងទៀត​បានអោយដឹងថា នៅត្រង់ចំណុច អនុ​វិទ្យា​រលាប្អៀរ​ត្បូង កម្លាំង​ប៉ូលីស​ចរាចរណ៍​ក៍​សំបើម​ណាស់ដែរ​ក្នុងការ​ជិ​រិត​ទារប្រាក់​ពី​អ្នករកស៊ី​រត់​តាក់ស៊ី ដោយ​គ្រាន់តែ​ដឹកឈើ​កាំជណ្តើរ​តែ​៧​កាំ​ប៉ុណ្ណោះ​ជំរិត​ទារ​ពី​ម្ចាស់​តាក់ស៊ី​ចំនួន​៣​រយ​ដុល្លា ចុងបញ្ចប់ ម្ចាស់​តាក់ស៊ី​គ្មាន​ប្រាក់​អោ​យក៍ទៅ​សំរួល​ជាមួយ​តា​ខ្លឹង​ជាម​ន្ត្រី​ប៉ូលីស​ចរាចរណ៍​ឈរជើង​នៅ​ទិ​នោះ​ក្នុង​តំលៃ​២០​ម៉ឺន​រៀល ។ ​

ពាក់ព័ន្ធ​និង​ពត៌មាន​ខាងលើនេះ លោក អៀរ ប៊ុនធឿន ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​បំភ្លឺ​ប្រាប់​អ្នកយក​ពត៌មាន​យើង​ថា ការ​បែបនេះ​មិនមែនជា​ម្លាំ​ង​ការងារ​របស់លោក​នោះទេ កម្លាំង​របស់លោក​ដាក់​យាម​ចាប់ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​៩​ព្រឹក​តែប៉ុណ្ណោះ លោក​មិនដឹង​ទេ​។​ ​តែ​ទោះយ៉ាងណា​ក៍ដោយ មន្ត្រី​ប៉ូលីស​ចរាចរណ៍​ទាំងអស់ គ្រប់​ស្រុក​ទូទាំង​ខេត្ត កំពង់ឆ្នាំង គួរ​ណាស់​តែ លោក អៀរ ប៊ុនធឿន បានដឹង​បានលឺ​ថា​កំពុង​ធ្វើ​អ្វីខ្លះ ព្រោះ​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក បើ​គ្មាន​បទបញ្ជា ក៍​មន្ត្រី​ប៉ូលីស​ចរាចរណ៍​ទាំងនោះ មិនអាច ឬ ហ៊ាន​ដាក់​កម្លាំង​ចុះ​ប្រតិបត្តិការ​ពេលយប់​យ៉ាង​ដូច្នេះ​ដែរ ។

​ប្រជាពលរដ្ឋ​សំណូមពរ​ចំពោះ លោក ប្រាក់ វុ​ឌ្ឃី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ ​សូម​មាន​វិធានការណ៍​គ្រប់គ្រង អប់រំ ណែនាំ​ចំពោះ​មន្ត្រីនគរបាល​ខេត្ត​ផ្នែក​ចរាចរណ៍​ដែល​បាន​ ​ទាំងអស់​អោយ​ប្រព្រឹត្ត​អោយបាន​ត្រឹមត្រូវ ដោយ​ឈរលើ​គោល​ការ​ច្បាប់​ផង​៕