ខេត្ត បន្ទាយ មាន ជ័យ ៖:មានករណីអគ្គិសនី ឆាបឆេះលំនៅឋានពលរដ្ឋនៅក្នុងភូមិ ដុងអារញ្ញ សង្កាត់ និមិត្ត ក្រុង ប៉ោយ ប៉ែ ត ខេត្តបន្ទាយមានជ័យ។
នៅ វេលា ម៉ោង ១១ និង ១៥ នាទី ព្រឹក ថ្ងៃ ទី ២៣ ខែធ្នូ ឆ្នាំ ២០២១លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្ត បន្ទាយមានជ័យក្រោយទទួលដំណឹងថាមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋភ្លាមនោះ លោកក៏បានបញ្ជា ផ្ទាល់ ទៅ លោក វរសេនីយ៍ឯក សៅ សា រឿ ន អធិការ នគរបាល ក្រុង ប៉ោយប៉ែត ដឹកនាំ កម្លាំងនិងយករថយន្តទឹក សហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន និង ប្រជាពលរដ្ឋ ជួយពន្លត់គោលដៅដែរកើតហេតុ និង រលត់ ទាំងស្រុង នៅ វេលា ម៉ោង ១២ និង ៣០ នាទី ។ ផ្ទះដែល ឆេះ មាន ម្ចាស់ ឈ្មោះ ជា ឡា ភេទ ស្រី ឣា យុ ៥៧ ឆ្នាំ ជនជាតិ ខ្មែរ មានមុខរបធ្វើស្រែក្នុងករណីនេះដែរបើតាមបញ្ជាក់ពី លោក វរសេនីយ៍ឯក សៅ សា រឿ ន អធិការ នគរបាល ក្រុង ប៉ោយ ប៉ែ ត បាន ឲ្យ ដឹង ថា អគ្គិភ័យ កើតឡើង ដោយសារ ឆ្លង ចរន្ត អគ្គី ស នី ។ជាចុងក្រោយសូមឲបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់នៅរដូវរាំងស្ងួតនេះ៕





































