សៀមរាប : នារីវ័យក្មេងពីរនាក់នេះ ១ មានឈ្មោះ ឌី លីន ភេទស្រី អាយុ ១៨ ឆ្នាំ មានទីលំនៅក្នុងខេត្តកំពង់ស្ពឺ បច្ចុប្បន្នមកស្នាក់នៅ បន្ទប់ជួលភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ២ មានឈ្មោះ សៀង ហេង ភេទស្រី អាយុ១៨ ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ មកស្នាក់នៅ បន្ទប់ជួលជាមួយគ្នាត្រូវបានលោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ក្រុងសៀមរាប ធ្វើការតាមដានស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនបាននៅក្នុងបន្ទប់ជួលរួចយកមកកាន់ការិយាល័យនគរបាលជំនាញដើម្បីធ្វើការសួរនាំជាប់ពាក់ព័ន្ធក្នុងករណីសម្រួលនិងចាត់ចែងអោយប្រើប្រាស់នូវគ្រឿងញៀនខុសច្បាប់ ។លោកវរសេនីយ៍ទោ អ៊ុំ សាអាត បានឲ្យដឹងថាដោយអនុវត្តជាប្រចាំតាមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌីស្នងការនគរបាលខេត្តសៀមរាបក៏ដូចជាដើម្បីធ្វើឲ្យការអនុវត្តនូវ
គោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ជាក់ស្តែងនៅថ្ងៃទី២៨ ខែសីហាឆ្នាំ២០១៤ កន្លងទៅកម្លាំងការិយាល័យជំនាញរបស់លោកបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ក្រុងសៀមរាបធ្វើការតាមដានស្រាវជ្រាវនិងឈានដល់ការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យភេទស្រីទាំង២នាក់នេះបាននៅក្នុងបន្ទប់ព្រមទាំងវត្ថុតាងម៉ាទឹកកក ១ កញ្ចប់ មានទម្ងន់ ២,៥ក្រាម និង ឩបករណ៍ច្នៃជក់គ្រឿងញៀនខុសច្បាប់មួយចំនួនទៀតដែល នារីវ័យក្មេងទាំងពីរនាក់នេះ បានធ្វើសកម្មភាពនៅក្នុងបន្ទប់។
បន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យនិងធ្វើការដកហូតបាននូវវត្ថុតាងទាំងអស់នេះហើយនោះនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រត្តឹនៅករណីទាំងអស់ខាងលើពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយកាលពីរសៀលថ្ងៃទី២៩ខែសីហាឆ្នាំ២០១៤នេះដើម្បីចំណាត់ការទៅតាមនិតិវិធីបន្ត ៕ ដោយ លោកព្រិន្ទបាលទោ ខេង ខេមរា