ប្រភពពីឧស្សាហកម្មបានឱ្យដឹងថា ការនាំចេញប្រេងពីតំបន់ភាពខាងត្បូងប្រទេសអីុរ៉ាក់ នៅក្នុងខែសីហានេះ បានធ្លាក់ចុះប្រមាណជា១៤០.០០០បារ៉ែល ក្នុងមួយថ្ងៃគឺខុសគ្នាឆ្ងាយពីការសម្រេចបានកម្រិតខ្ពស់កាលពី ខែឧសភា ។ តាមទិន្នន័យដឹកជញ្ជូនក្នុងរយៈពេល២៦ថ្ងៃ សម្រាប់ខែសីហានេះ ដែលបានតាមដានដោយសារព័ត៌មាន Reuters បង្ហាញថា ការនាំចេញប្រេងពីតំបន់ភាគខាងត្បូងអីុរ៉ាក់សម្រេចបានជាមធ្យម ២,៣លានបារ៉ែល ក្នុងមួយថ្ងៃធ្លាក់ចុះពីបរិមា២,៤៤លានបារ៉ែល ក្នុងមួយថ្ងៃនៅខែកក្កដា ប៉ុន្តែខ្ពស់ជាងចំនួនដែលបានកំណត់២,២២លានបារ៉ែល នៅក្នុងកម្មវិធីដឹកជញ្ជូនជាបឋមសម្រាប់ខែសីហា ។
ទោះជាយ៉ាងណា ការផ្គត់ផ្គង់ប្រេងរបស់អីុរ៉ាក់ ត្រូវបានរក្សាទុកដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងភ្លើងសង្គ្រាមប៉ុន្មានទសវត្សរ៍នេះ ។ ពោលគឺវិស័យនេះបាននិងកំពុងតែពង្រីកផលិតកម្មនៅតំបន់ភាគខាងត្បូង ចាប់តាំងពីក្រុមហ៊ុនជាច្រើនបានចុះហត្ថលេខាលើកិច្ចសន្យាក្នុង សេវាកម្មជាច្រើនជាមួយនឹងរដ្ឋាភិបាលទីក្រុងបាដាត កាលពីឆ្នាំ២០១០ ។ រីឯការនាំចេញប្រេងពីកំពង់ផែខាងជើង និងខាងត្បូងរបស់អីុរ៉ាក់សម្រេចបាន២,៨លានបារ៉ែល ក្នុងមួយថ្ងៃនៅខែកុម្ភៈ ។ ប៉ុន្តែការនាំចេញប្រេងឆៅពីតំបន់ Kirkuk នៃភាគខាងជើងប្រទេស បានបិទទ្វារចាប់តាំងពីថ្ងៃទី២ មីនា ដោយសារតែការវាយប្រហារលើទុយោបង្ហូរប្រេងទៅប្រទេសតួគី ៕
ការនាំចេញប្រេងរបស់អីរ៉ាក់ធ្លាក់ចុះក្នុងខែសីហា ប្រភពពីឧស្សាហកម្មបានឱ្យដឹងថា ការនាំចេញប្រេងពីតំបន់ភាពខាងត្បូងប្រទេសអីុរ៉ាក់ នៅក្នុងខែសីហានេះ បានធ្លាក់ចុះប្រមាណជា១៤០.០០០បារ៉ែល ក្នុងមួយថ្ងៃគឺខុសគ្នាឆ្ងាយពីការសម្រេចបានកម្រិតខ្ពស់កាលពី ខែឧសភា ។ តាមទិន្នន័យដឹកជញ្ជូនក្នុងរយៈពេល២៦ថ្ងៃ សម្រាប់ខែសីហានេះ ដែលបានតាមដានដោយសារព័ត៌មាន Reuters បង្ហាញថា ការនាំចេញប្រេងពីតំបន់ភាគខាងត្បូងអីុរ៉ាក់សម្រេចបានជាមធ្យម ២,៣លានបារ៉ែល ក្នុងមួយថ្ងៃធ្លាក់ចុះពីបរិមា២,៤៤លានបារ៉ែល ក្នុងមួយថ្ងៃនៅខែកក្កដា ប៉ុន្តែខ្ពស់ជាងចំនួនដែលបានកំណត់២,២២លានបារ៉ែល នៅក្នុងកម្មវិធីដឹកជញ្ជូនជាបឋមសម្រាប់ខែសីហា ។