​អ៊ុយ​ក្រែ​ន​អំពាវនាវ​ណា​តូ​អន្ដរាគមន៍​ក្រោយ​ចោទប្រកាន់​រថក្រោះពាសដែក​រុស្ស៊ី ១០០​គ្រឿង​ចូល​ឈ្លានពាន​

0

​រដ្ឋាភិបាល​ទីក្រុង​គៀវ​កាលពី​ថ្ងៃទី ២៧ ខែសីហា បានប្រកាស​ឱ្យដឹងថា ក្បួន រថក្រោះ រថពាសដែក​រុស្ស៊ី និង​ជើង ទម្រ​បាញ់​កាំជ្រួច​មី​ស៊ី​ល​រហូតដល់​១០០ គ្រឿង​បាន​ឆ្លង​ចូល​ព្រំដែន​មក​ទឹកដី ប្រទេស​អ៊ុយ​ក្រែ​ន ។ ​ក្បួន​រថក្រោះ រថពាសដែក និង​រថ យន្ដ​ដឹក​កាំភ្លើង​ធុន​ធ្ងន់​ត្រូវបាន​គេ​មើល ឃើញ​ធ្វើដំណើរ​ដំណើរ​នៅ​ស្រុក​ម៉ា​រី ប៉ូល ជាទី​កន្លែង​មួយ​ជិត​នឹង​ទីតាំង​ឈរ ជើង​របស់​ទាហាន​ផ្ដាច់​ទឹកដី ។

ក្បួន​រថ ក្រោះ​ទាំងនោះ​ឆ្ពោះទៅកាន់​ភាគ​ខាង ត្បូង​ទីក្រុង​ដូ​ណេ​ត ។ ​ចំពោះ​សកម្មភាព​ខាងលើ រដ្ឋា​ភិ បាល​ទីក្រុង​គៀវ​បាន​ប្រមូលផ្ដុំ​កងកម្លាំង ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​មក លើ​កម្លាំង​ទាហាន​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ក្រោយពេល​ទាហាន​រដ្ឋាភិបាល​បើក​ការ វាយប្រហារ​ទៅលើ​កម្លាំង​ទាហាន​បះ បោរ​ស្និទ្ធ​នឹង​រុស្ស៊ី​។ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​ដល់​អង្គការ​ណា​តូ​ជួយ អន្ដរាគមន៍​ទប់ទល់​នឹង​ការគំរាមកំហែង ពី​ភាគី​រុស្ស៊ី ។ ​

នាយករដ្ឋមន្ដ្រី​អ៊ុយ​ក្រែ​ន លោក Arseny Yatseniuk បានឱ្យដឹងថា ទឹកដី របស់លោក​ត្រូវការ​ជា​ចាំបាច់​នូវ​ជំនួយ ពី​អង្គការ​ណា​តូ​ដើម្បី​ទប់ទល់​នឹង​ការ គំរាមកំហែង​ទាំងឡាយ​ពី​ប្រទេស​រុស្ស៊ី ។ ​ពាក់ព័ន្ធ​នឹង​ករណី​នោះដែរ អធិការ ប​តី​អាល្លឺម៉ង់ លោកស្រី​អេង​ហ្គេ​ឡា ម៉ាក់​កែ​ល​បានស្នើ​ដល់​ប្រធានាធិបតី រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​បកស្រាយ​ឱ្យ បានច្បាស់លាស់​ពី​កម្លាំង​ទាហាន​រុស្ស៊ី ចូល​ឈ្លានពាន​ទឹកដី​អ៊ុយ​ក្រែ​ន ។ ​

អ្នកនាំពាក្យ​លោកស្រី​អេង​ហ្គេ​ឡា ម៉ាក​កែ​ល​បានប្រកាសថា នៅក្នុង​ជំនួប តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោកស្រី​បានស្នើ​ឱ្យ​ភាគី​រុស្ស៊ី​បំភ្លឺ​ឱ្យបាន ច្បាស់ ។ ​មន្ដ្រីជាន់ខ្ពស់​របស់​អង្គការ​ណា​តូ​បាន បញ្ជាក់​ឱ្យដឹងថា វត្ដ​មាន​របស់​កម្លាំង ទាហាន​រុស្ស៊ី​នៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន​ពេល នេះ​កាន់តែ​បើកចំហ​ខ្លាំង​ឡើង​មិនមែន លួចលាក់​បញ្ជូន​កម្លាំង​ទាហាន សព្វាវុធ ដូច​កាលពីមុន​ទៀតឡើយ ។

ទាំងនោះ មានន័យថា ភាគី​រុស្ស៊ី​មិន​ព្រមឱ្យ​ប្រទេស អ៊ុយ​ក្រែ​ន​ទទួលបាន​សន្ដិភាព​ពេញលេញ នោះឡើយ ។​ ​នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​ពាក់ព័ន្ធ​នោះដែរ រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បញ្ជាក់ថា ពេលនេះ រុស្ស៊ី​បាន​បញ្ជា​សកម្មភាព សង្គ្រាម​ដោយផ្ទាល់​នៅក្នុង​ប្រទេស​អ៊ុយ ក្រែ​ន​មិនមែន​សង្គ្រាម​ធ្វើឡើង​ដោយ ក្រុម​ទាមទារ​ផ្ដាច់​ទឹកដី​ដូច​កាលពីមុន ទៀតឡើយ ។ សកម្មភាព​ជ្រៀតជ្រែក ចូល​ជ្រៅ​នៅក្នុង​វិបត្ដិ​បានបង្ហាញ​យ៉ាង ច្បាស់​ថា រុស្ស៊ី​ព្រម​លើកលែង​ឱ្យ​អ៊ុយ ក្រែ​ន​ទទួលបាន​សន្ដិភាព​នោះឡើយ។