ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ថានី​យ៍​

0

​ប្រព័ន្ធ​លូច​ម្រោះ​ទឹក​សំណល់​និង​ស្តារ​ស្ទឹង​សៀមរាប ខេត្តសៀមរាប​ ​ស្ថា​នី​យ៏​ប្រ​ព័​ន្ឋ​លូ​ចម្រោះ​ទឹក​សំណល់ និង​ស្តារ​ស្ទឹង​សៀមរាប ខេត្តសៀមរាប ក្រោម​ឥណទាន​កម្ចី​ពី​ធនាគារ​អា​ហរ​ណ៏ នី​ហរ​ណ៏ នៃ​សាធារណរដ្ឋ​កូរ៉េ រួម​នឹង​ថវិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម និង​ជនបទ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯ​.​ឧ ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណៈ និង​ដឹកជញ្ជូន​, ឯ​.​ឧ គីម ហាន​ស៊ូ ឯកអគ្គរដ្ឋទូត​សាធារណៈរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា រួម​នឹង​តំណាង​អង្គការ​គ័​រកា​, ឯកឧត្តម​អភិបាលខេត្ត​សៀមរាប មន្ត្រីរាជការ​ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​។​ ​

​ឯ​.​ឧ ត្រាំ អ៊ីវតឹក បាន​មាន​ប្រសា​ស​ន៏​ថា ប្រ​ព័​ន្ឋ​រចនាសម្ព័ន​បង្ហូរទឹក និង​ចម្រោះ​ទឹក​នេះ ជា​ហេ​ដ្ឋា​រចនាសម្ព័ន​មួយ​ថ្មី មាន​សារៈ​ប្រ​យោ​ជ​ន៏​បំផុត​សំរាប់​ខេត្តសៀមរាប​។ ប្រ​ព័​ន្ឋ​នេះ អាច​គ្របដណ្តប់ និង​បំរើ​ឲ្យ​ផ្នែក​មួយ​យ៉ាង​ធំ​របស់​ខេត្តសៀមរាប គឺ​ផ្នែក​ខាងកើត​ស្ទឹង និង​ផ្នែក​ខាងលិច​ស្ទឹង​ដែល​ស្របតាម​តម្រូវការ​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​រួមចំណែក​យ៉ាង​ធំធេង​បំរើ​ដល់​វិស័យ​ទេសចរ​ណ៏ និង​ការអភិវឌ្ឍ​ន៏​ក្រុង​សៀមរាប​-​អង្គរ ដែលជា​បេះដូង និង​ជា​ព្រលឹង​របស់​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​។​ ​ជាមួយគ្នានេះ ឯ​.​ឧ គីម ហាន​ស៊ូ ឯកអគ្គរដ្ឋទូត​សាធារណៈរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា

កម្ពុជា និង​សាធារណៈរដ្ឋ​កូរ៉េ​ធ្លាប់មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ជា​យូរ​មកហើយ ។ ជាងនេះទៅទៀត ឯកឧត្តម បានកត់់សម្គាល់​ឃើញថា ប្រទេស​កម្ពុជា​សព្វថ្ងៃ​មាន​ការវិវត្ត​ន៏​រីកចំរើន​លើ​គ្រប់​វិស័យ​យ៉ាង​ឆាប់រហ័ស ពិសេស​ខេត្តសៀមរាប់​បានទទួល​ភ្ញៀវទេសចរ​ណ៏​កាន់តែ​ច្រើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ ឯកឧត្តម​សង្កត់ធ្ងន់ថា សាធារណៈរដ្ឋ​កូរ៉េ នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា និង​ផ្តល់ជំនួយ​បន្ថែម​ដល់​កម្ពុជា​ជា​បន្តទៀត​។​ ​ក្នុងឱកាស​នោះ​, ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​មាន​ប្រសា​ស​ន៏​ថា ក្នុងនាម​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​រាជរដ្ឋាភិបាល ព្រមទាំង​ប្រជាពលរដ្ឋ​កម្ពុជា សូម​សំដែង​នូវ​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​កូរ៉េ ដែល​តែងតែ​ជួយផ្តល់​នូវ​ជំនួយ​ជា​ថវិកា​កម្ចី និង​ជា​ជំនួយឥតសំណង​ជា​បន្តបន្ទាប់​សំរាប់​ការស្តារ​និង​អភិវឌ្ឍ​ន៏​ប្រទេស​កម្ពុជា ការ​ចលនា​វិនិយោគិន​កូរ៉េ​ជាច្រើន​មក​បណ្តាក់ទុន​នៅ​កម្ពុជា រួម​នឹង​ឥណទាន​កម្ចី​សម្រាប់​ការសាងសង់​ស្ថានីយ៍​ប្រព័ន្ធ​លូបង្ហូរទឹក​

សំណល់ ដែល​នឹង​ជួយ​បន្ថែម​សមត្ថភាព​ទទួល​សំអាត​ទឹក​នៅ​ភាគ​ខាងកើត និង​ខាងលិច​ក្រុង​សៀមរាប​ក្នុង​រង្វង់​រហូតដល់ ១០,៨៣ គ​.​ម រួម​នឹង​ការស្តារ​ស្ទឹង​សៀមរាប ដែល​បានបញ្ចប់​ជា​ស្ថាពរ និង​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅថ្ងៃនេះ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បន្តថា ប្រព័ន្ធ​លូច​ម្រោះ​ទឹក​សំណ​ល់ពី​ការប្រើប្រាស់ គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​តួនាទី​សំខាន់បំផុត ក្នុង​បរិបទ​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ហើយ​គម្រោង​នេះ​បានរួម​ចំណែក​លើក​កំពស់​ជីវភាព​រស់នៅរ​បស់​ប្រជាជន​កម្ពុជា ធ្វើ​ឲ្យ​ការកាត់បន្ថយ​ភាពក្រីក្រ​ត្រូវបាន​ធ្លាក់ចុះ​លើសពី​១% ក្នុង​មួយឆ្នាំៗ ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​២ និង​ទី​៣ ពិសេស​បានធ្វើ​ឲ្យ​ទីក្រុង​នៃ​

សម្បត្តិ​វប្បធម៌​អង្គរ​ដ៏​យូរលង់​របស់​យើង និង​ជា​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ បាន​កែប្រែ​មុខមាត់​ថ្មី​ពីមួយថ្ងៃ​ទៅមួយថ្ងៃ សក្តិសម​ជាទី​ក្រុង​ដ៏​រុងរឿង របស់​កម្ពុជា ដែលមាន​សក្តានុពល​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​គ្រួសារ តាមរយៈ​ការបំរើ​វិស័យ​ទេសចរណ៍​ដែលមាន​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូលមក​ទស្សនា​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​នានា​ជាច្រើន​ក្នុង​មួយថ្ងៃៗ​។ ស្ថានភាព​នេះ​បាន​តម្រូវ​ឲ្យ​មានការ​ប្រើប្រាស់​ទឹក​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ ដែល​បាន​បន្សល់​នូវ​

កាកសំណល់​ទឹក ចាំបាច់​ត្រូវតែ​បង្ហូរ​រំដោះ​ចេញ​ឲ្យ​ទាន់ពេល និង​ធានា​ឲ្យ​បាន​នូវ​ការរក្សា​សុខុមាលភាព​ជូន​ប្រជាជន ក៏ដូចជា​ការថែរក្សា​នូវ​បរិស្ថាន ដែល​គិត​ទាំង​ការថែរក្សា​អាយុជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ ពីព្រោះ​កាកសំណល់​ទឹក​វា​មាន​ក្លិន​អាក្រក់ និង​ជាទី​ដែល​មេរោគ​គ្រប់​ប្រភេទ​កកើត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ និង​អាចធ្វើ​ឲ្យ​រុក្ខជាតិ​ងាប់​បាន​ផងដែរ​។ ដូចនេះ ប្រព័ន្ធ​លូច​ម្រោះ​ទឹក​សំណល់​នេះ នឹង​ជួយ​សំអាត​ទឹក​កខ្វក់​ទាំងនោះ​ឲ្យ​ស្អាត​ជាមុនសិន ទើប​បង្ហូរ​ចូលទៅក្នុង​ទន្លេ ឬ អាច​យកទៅ​ស្រោចស្រព​ដំណាំ បន្លែ​ផ្សេងៗ​បាន​។ តួនាទី​ចម្រុះ​របស់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ​ចម្រោះ​ទឹក​សំណល់ ដែល​យើង​បាន​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃនេះ បានរួម​ចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ​សង្គម និង​ជួយ​លើកស្ទួយ​កិត្តិយស​ប្រទេស​យើង​ជាពិសេស​ខេត្តសៀមរាប ដោយ​ជួយ​ធ្វើ​ឲ្យ​ខេត្ត​នេះ​ទទួលបាន​នូវ​

កិច្ចការពារបរិស្ថាន កាន់តែ​ប្រសើរឡើង និង​មាន​សោភ័ណភាព ដែលជា​កត្តា​ទាក់ទាញ​ភ្ញៀវ​ទេស​-​ចរណ៍​ជាតិ អន្តរជាតិ និង​ការវិនិយោគ​លើ​គ្រប់​វិស័យ ដែល​នាំ​ឆ្ពោះទៅរក​ការជួយ​លើក​កំពស់​សុខុមាល​–​ភាព​ប្រជាពលរដ្ឋ ជីវិត​មនុស្ស សត្វ និង រុក្ខជាតិ​។ បើ​ពុំមាន​ប្រព័ន្ធ​លូ​បង្ហូរ និង​អាង​ចំរោះ​ទឹក​កខ្វក់​ទេ កាក សំណល់​ទឹក​ទាំង​ប៉ុន្មាន​ដែល​ផ្ទុក​ដោយ​ជាតិពុល នឹងត្រូវ​ហូរ​ចូលទៅក្នុង​ដី ឬ​ចូលទៅ​បឹង​ទន្លេសាប ប៉ះពាល់​ដល់​មច្ឆជាតិ និង​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន និង​ភ្ញៀវ​ទេសចរណ៍​

ផងដែរ​។ នៅពេលនេះ ប្រព័ន្ធ​លូច​ម្រោះ​ទឹក​សំណល់​ត្រូវបាន​សាងសង់​រួច​ជា​ស្ថាពរ រួម​នឹង​ការកែលម្អ​ស្ទឹង​សៀមរាប បាន​បង្កើន​សោភ័ណភាព​បន្ថែមទៀត​ដល់​ក្រុង​សៀមរាប ហើយក៏​បាន​ជួយ​រំដោះ​ការលិចលង់​ទឹក​ក្នុង​ទីក្រុង​សៀមរាប ដែល​នាំ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត ។ ​បន្ទាប់មក​, ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​បំពាក់​គ្រឿងឥស្សរយស​ជូន​ដល់​បុគ្គល​ដែលមាន​ស្នាដៃ​ឆ្នើម​ចំពោះ​មាតុភូមិ​កម្ពុជា និង​បាន​អញ្ជើញ​ចែក​អំណោយ​ដល់​យាយជី តាជី និង​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផងដែរ ៕