ខេត្តកំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី 26 ខែធ្នូឆ្នាំ 2021វេលាម៉ោង១០និង៣០នាទីកុដិឈើ១ខ្នងនៅក្នុងវត្តព្រះធាតុត្រូវបានអគ្គីភ័យឆាបឆេះអស់ ដែលស្ថិតនៅក្នុង ភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
បើយោងតាមការប្រភពពីសមត្ថកិច្ចនគបាលមូលដ្ឋានបានឲ្យដឹងថា អគ្គីភ័យបានឆាបឆេះអស់កុដ្ឋិឈើមួយខ្នងខាងលើនេះមានទំហំ៨ម៉ែត្រគុណ៦ម៉ែត្រសង់អំពីឈើប្រក់ស៊ីប្រូស៊ីម៉ង់តិ៍ត្រូវបានឆេះអស់ទាំងស្រុងរួមនិងសម្ភារះប្រហែល៣លានរៀលរួមនិងថវិការ៦០ម៉ឺនរៀល ផងដែរ។សមត្ថកិច្ចនគរបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងទៀតថាករណី គ្រោះអគ្គិភ័យឆាបឆេះនេះបានឡើងមកពីការអុជធូបទៀនធ្វេសប្រហែសបណ្ដាលអោយឆាប់ឆេះបង្កជាអគ្គីភ័យកើតឡើងតែម្ដង ។នៅក្នុងករណីអគ្គីភ័យឆាបឆេះខាងលើនេះសមត្ថកិច្ចយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្ត ប្រើប្រាស់ទឹកអស់ចំនួន ៣ រថយន្តទើបអាចគ្រប់គ្រងស្ថានការណ៍បាន មិនបណ្ដាលឱ្យឆេះរាលដាលបន្តទៀត ៕សុខ គឹមសៀន





































