ក្លិបហង្សក្រហម Liverpool នឹងត្រូវជួបជាមួយម្ចាស់ការពារតំណែងជើងឯកចាស់ Real Madrid សម្រាប់ការប្រកួត Champions League វគ្គចែកពូល ។ ក្រោយពេលបាត់មុខអស់រយៈពេល៥ឆ្នាំក្នុងការប្រកួតពានរង្វាន់លំដាប់លេខ១ទ្វីបអឺរ៉ុបនេះ Liverpool បានវិលមកវិញហើយត្រូវប៉ះជាមួយក្រុមរបស់លោក Carlo Ancelotti នៅក្នុងពូលBដែលសម្បូរទៅដោយ កីឡាករថ្លៃៗ ។ ទោះបីជាយ៉ាងណាក៏ដោយ Real Madrid មិនមែនជាក្រុមតែមួយដែលខ្លាំងនៅក្នុងពូលនេះនោះទេ ជាមួយគ្នា នោះ Liverpool ក៏
នឹងត្រូវប្រឈមមុខជាមួយក្លិប Basel របស់ស្វីស និងក្លិប លូដូហ្គូរ៉េត រ៉ាហ្សាត (Ludogorets Razgrad) របស់ប៊ុលហ្គារីផងដែរ ។ គួរបញ្ជាក់ថា ការប្រកួតជុំទី១នៅក្នុងពូលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦និង១៧ខែកញ្ញាខាងមុខនេះ ៕