ខេត្តបាត់ដំបង: យុវជនវ័យជាង២០ឆ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកថ្មគោល ចុះឃាត់ខ្លួនដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការ បន្ទាប់ពីរងការចោទប្រកាន់ពីអាណាព្យាបាលក្មេងស្រីម្នាក់ ថាបានរួមភេទជាមួយកូនស្រីរបស់គាត់។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង១ និង ១០នាទី រសៀល នៅចំណុចភូមិទំនាប ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយការឃាត់ខ្លួននេះពាក់ព័ន្ធនឹងករណី រួមភេទ ជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ។
ជនសង្ស័យឈ្មោះ ធឿត ធូ ភេទប្រុស អាយុ២២ឆ្នាំរស់នៅមូល ដ្ឋានខាងលើ បានធ្វើសកម្មភាពរួមភេទជា មួយ នឹងជនរងគ្រោះជាអនីតិជន ឈ្មោះ ខ ខ រ ភេទស្រី អាយុ ១០ឆ្នាំ រហូតបានសម្រេច ។
នៅក្រោយពេលកេីតហេតុនិងទទួលបាននូវពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ និងអនុ វត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង ផងនោះលោកវរសេនីយ៍ទោ សេង លុច អធិការ នគរ បាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យខាងលេីមកកាន់អ ធិ ការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាកសួរ ស្រាវជ្រាវ។
ពេលនេះជនសង័្សយត្រូវបានឃាត់ខ្លួនដើម្បីក សាងសំណុំរឿងចាត់ការតាមនីតិវិធី ច្បាប់៕ អត្ថបទ : ព្រាប.ស





































