ថ្ងៃទី២៨ខែសីហាឆ្នាំ២០១៤ ឯកឧត្តម បណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានទី១គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទទួលបន្ទុកបេសកកម្មពិសសដែលអមដំណើរដោយឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្តនិងលោក កែវ វយ័ ប្រធានមន្ទីរ ធនធានទឹកនិងឧតុនិយមខេត្តនិងលោកតំណាងឲ្យមន្ទីរកសិកម្មខេត្តបានញ្ជើញចុះពិនិត្យការាំងស្ងួតនៅក្នុងឃុំអូរតាប៉ោង ឃុំស្វាយដូនកែវ នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ។
បើតាមរបាយរបស់លោក សឺន សាក់សារ៉ាន់ អភិបាលរង នៃគណអភិបាលស្រុកបាកាន បានឲ្យដឹងថាក្នុងឆ្នាំ២០១៣នេះការងារទូទាំងស្រុកសម្រេចបានជាង៤ ម៉ឺនហិកតា ផ្ទៃដីការប៉ះ ពាល់ដោយរាំងស្ងួតមានចំនួនជិត៣ពាន់ហិកតាខូចទាំងស្រុងជាង១៨០០ហិកតាដោយឡែកនៅក្នុងឃុំស្វាយដូនកែវនិងឃុំអូរតាប៉ោងសម្រេចបានលើការបង្កើនផលចំនួន២២១៦ហិតាចំណែកស្រែប្រាំង១៤៥០ហិកតាខូចអស់ជាង១៣៩៥ហិកតាដូចនេះស្រូវដែលច្រូតបានមានត្រឹមតែ៥៥ហិកតាចំពោះសភាពការណ៏រាំងស្ងួតឆ្នាំ២០១៤នេះ មានលក្ខណ:ប្រហាក់ប្រហែល ឆ្នាំ២០០៣ និងឆ្នាំ២០០៤ ។
លោក កែវយ័ប្រធានមន្ទីរ ធនធានទឹក និង ឧតុនិយមបានមានប្រសាសន៏ថា បច្ចុប្បន្នទ្វារទឹកនៅក្បាលហុងតំណាក់អំពិលបានធ្លាក់ដោយអូរតូម៉ាទិចពេលដែលមានភ្លៀងនៅប៉ែកខាងលើ ដូចនេះប្រឡាយមេពុំមានទឹក លុះត្រាតែទឹកស្រកទើបទ្វារទឹកតំណាក់អំពិលងើប ឡើងវិញ ។ ទ្វារទឹកតំណាក់អំពិលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែចំនួន២៧០០០ហិកតា បច្ចុប្បន្នខេត្តពោធិ៏សាត់តម្រូវការទឹកលើផ្ទៃដី៥ម៉ឺនហិកតាដែលទឹកមិនអាចហូរមកដល់ឃុំស្វាយដូនកែវនិងឃុំអូរតាប៉ោងបានទេ ព្រោះកសិករយើង នៅប៉ែកខាងលើបានប្រើប្រាស់ទឹកយ៉ាង ច្រើន។
ឯកឧត្តម ញឹម វណ្ណដា បានមានប្រសាសន៏ថា នៅក្នុងខេត្តពោធិ៍សាត់ មានការរាំង ស្ងួតយ៉ងខ្លាំង ដូចខេត្តកំពង់ស្ពឺនិងខេត្តតាកែវដែរបច្ចុប្បន្ននេះកត្តាអាកាសធាតុមានភាពប្រែប្រួល ឯកឧត្តមបានសំណូមពរឲ្យអាជ្ញាធរក៏ដូចប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ទៅតាមរូបភាពទាំងឡាយណាដែលអាចដោះស្រាយទឹកជូនប្រជាពលរដ្ឋបានតាមពិតត្រូវក្រសួងធនធានទឹកនិង ក្រសួងកសិកម្មប៉ុន្តែឯកឧត្តមក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនត្រូវត្រួតពិនិត្យមើលនិងរំលឹកឡើងវិញដើម្បីជួយប្រជាពលរដ្ឋមិនមែនធ្វើការជំនួសក្រសួងកសិកម្ម និង ក្រសួង ធនធានទឹកនោះទេ។
សម្រាប់ខេត្តពោធិ៍សាត់ដែលជួបនូវការរាំងស្ងួតរាជរដ្ឋាភិបាលបានផ្តល់នូវ អង្ករចំនួន ១០០តោន និងប្រេង ម៉ាហ្សូតចំនួន ៥ពាន់លីត្រ សម្រាប់ការបូមជួយសង្គ្រោះសន្ទូង ឲ្យមានភាពល្អប្រសើរឡើងវិញ ក្រៅពីនេះឯកឧត្តម និងត្រៀមពូជស្រូវមួយចំនួនក្រោយទឹកជំនន់ បានស្រក ដើម្បីស្តារឡើងវិញឲ្យមានភាពប្រសើរ ។



































