(video)​រញ្ជួយ​ដី​កម្រិត​៦.១​រ៉ិ​ច​ទ័​រ​នៅ​ភាគ ឦសាន​ជប៉ុន​

0

​ ​តំបន់​ភាគ​ឦសាន​ជប៉ុន ជាទី​កន្លែង រង​ការរញ្ជួយ​កម្រិត​៩​រ៉ិ​ច​ទ័​រកា​លពី​៣​ឆ្នាំ មុន​បង្កឱ្យមាន​រលក​យក្ស​ស៊ូណាមិ សម្លាប់​មនុស្ស​រាប់ម៉ឺន​នាក់ ពេលនេះ រង​ការរញ្ជួយ​ដី​៦.១​រ៉ិ​ច​ទ័​រ បង្ក​ការ​ព្រួយ បារម្ភ​យ៉ាងខ្លាំង​ពី​ពលរដ្ឋ​នៅក្នុង​តំបន់​។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​ជប៉ុន បាន​ផ្សព្វផ្សាយ​ថា ការរញ្ជួយ​ដី​មាន កម្រិត​៦.១​រ៉ិ​ច​ទ័​រ ប៉ុន្ដែ​មិន​បង្កឱ្យមាន រលក​យក្ស​ស៊ូណាមិ​នោះឡើយ ។ មក ទល់​ពេលនេះ មិនទាន់មាន​របាយការណ៍ ណាមួយ​ស្ដីពី​ការខូចខាត បាត់បង់​ទ្រព្យ សម្បត្ដិ និង​អាយុជីវិត​ឡើយ ។

ប៉ុន្ដែ​ផ្លូវ រថភ្លើង​នៅ​ភាគ​ខាងជើង​ជប៉ុន​ត្រូវ​ផ្អាក ជា​បណ្ដោះអាសន្ន​ដើម្បី​ត្រួតពិនិត្យ​ខ្លាច ផ្លូវដែក​មានការ​ខូចខាត ចំណែក​រង​ចក្រ អគ្គិសនី​បរមាណូ មិនមាន​សញ្ញា​ប៉ះ ពាល់​ណាមួយ​នោះឡើយ ។ ​តាម​អ្នកឯកទេស​ស្រាវជ្រាវ​ពី​ការ រញ្ជួយ​ដី​បានឱ្យដឹងថា ចាប់តាំងពី​ការ រញ្ជួយ​ដី​កម្រិត​៩​រ៉ិ​ច​ទ័​រម​ក ជប៉ុន​មាន ការរញ្ជួយ​ដី​កើនឡើង​លើសពី​ពេលមុន ដល់​ទៅ​៥​ដង ។

​ការរញ្ជួយ​ដី​កម្រិត​មធ្យម​មិនអាច ធ្វើឱ្យប៉ះពាល់​ដល់​ពលរ​ដ្ឋ និង​ទ្រព្យ សម្បត្ដិ​នៅក្នុង​ប្រទេស​ជប៉ុន​នោះឡើយ ដោយសារតែ​ពលរដ្ឋ​នៅ​ទីនោះ​មានការ ហាត់​សម​ទប់​ទល់នឹង​ការរញ្ជួយ​ដី​ជា ប្រចាំ ក្នុងពេលដែល​ប្រទេស​មានការ រញ្ជួយ​ដី​កើតឡើង​ឥតឈប់ឈរ