​កង​រក្សា​សន្ដិភាព​អ​.​ស​.​ប​.​ជាង​៤០ នាក់​ត្រូវ​ក្រុម​ខ្មាន់កាំភ្លើង​ចាប់ខ្លួន​

0

​ ​ ​កាលពី​ថ្ងៃទី​២៨ ខែសីហា អង្គការ សហប្រជាជាតិ​បានប្រកាស​ឱ្យដឹងថា ក្រុម​ខ្មាន់កាំភ្លើង​បាន​ចាប់ខ្លួន​កង​រក្សា សន្ដិភាព​របស់​អ​.​ស​.​ប​.៤៣​នាក់​នៅក្នុង ទឹកដី​ស៊ី​រី តំបន់​ខ្ពង់រាប​ហ្គោ​ឡេ​ន​។ អ​.​ស​.​ប​.​ប្ដេជ្ញា​ថា​នឹង​ចាត់វិធានការ រំដោះ​បុគ្គលិក​ទាំងអស់នោះ ។​ ​ការប្រកាស​របស់​អ​.​ស​.​ប​.​បាន បញ្ជាក់ថា កង​រក្សា​សន្ដិភាព​ដែល​កំពុង តែ​គ្រប់គ្រង​ត្រួតពិនិត្យ​តំបន់​ព្រំដែន​ក្នុង ការ​អនុវត្ដ​បទ​ឈប់​បាញ់​នៅ​ខ្ព​ស់រាប ហ្គោ​ឡេ​ន​ត្រូវ​ខ្មាន់កាំភ្លើង​១​ក្រុម​ចាប់ ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ស្ថិតនៅ ច្រកព្រំដែន​រវាង​ប្រទេស​ស៊ី​រី នឹង​អ៊ី​ស្រា អែល នៅ​ខ្ព​ស់រាប​ប៉ូ​ឡេ​ន ។

ក្នុងពេល នេះដែរ សកម្មភាព​របស់​កង​រក្សា​សន្ដិ ភាព​៨១​នាក់​ផ្សេងទៀត​ក៏ត្រូវ​កាត់បន្ថយ សកម្មភាព​ត្រួតពិនិត្យ​នៅតាម​តំបន់ ក្បែរ​នោះដែរ ។ ការប្រកាស​របស់​អង្គ ការ​សហប្រជាជាតិ​បានឱ្យដឹងថា នឹង ខិតខំ​រំដោះ​កង​រក្សា​សន្ដិសុខ​ទាំងអស់ ចេញពី​ដៃ​ក្រុម​ខ្មាន់កាំភ្លើង ។​ ​ហេតុការណ៍​ចាប់ខ្លួន​ខាងលើ​កើត ឡើង​ក្នុងពេលដែល​កម្លាំង​បះបោរ​ស៊ី​រី ដែលមាន​ទំនាក់ទំនង​ជាមួយ​បណ្ដាញ ភេរវកម្ម​អាល់​កៃ​ដា​ដណ្ដើម​គ្រប់គ្រង នៅ​តំបន់​ជិតខាង​នោះ ។

អ៊ីស្រាអែល​ក៏ បាន​បិទ​ព្រំដែន​នៅ​ទីនោះ​ផងដែរ ដើម្បី ទប់ស្កាត់​ហេតុការណ៍​អាក្រក់​ដែល​អាច កើតឡើង ។​ ​បទ​ឈប់​បាញ់​បាន​បង្កើតឡើង​នៅ​ខែ សីហា ឆ្នាំ​១៩៧៤ តាម​សេចក្ដីសម្រេច របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហ ប្រជាជាតិ ក្រោយពេល​កម្លាំង​ទាហាន អ៊ីស្រាអែល និង​ស៊ី​រី​ឯកភាពគ្នា​បញ្ចប់ សកម្មភាព​វាយប្រហារ​នៅ​តំបន់​ខ្ពង់ រាប​ហ្គោ​ឡេ​ន ផ្ដល់​តួនាទី​ដល់​អង្គការ សហប្រជាជាតិ​ដាក់​កម្លាំង​ការពារ​នៅ ទីនោះ ។ បច្ចុប្បន្ន កង​រក្សា​សន្ដិភាព អ​.​ស​.​ប​.​មាន​ប្រមាណ​១២០០​នាក់​ឈរ ជើង​នៅ​ទីនោះ