កំពង់ឆ្នាំង ៖ ដោយមានការសម្របសម្រួល នីតិវិធីពី ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង។ កាលពីថ្ងៃទី២៧ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង២០ និង០០ នាទីកម្លាំងជំនាញការិយាលយ័ ប្រឆាំងគ្រឿងញៀន ខេត្ត ដឹកនាំដោយលោកវរៈសេនីយ៍ទោ ឃឹម សុផាត ឋានៈនាយរងការិយាល័យ ចុះបង្រ្កាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិធ្លករលើង ឃុំក្រាំងល្វា ស្រុកសាមគ្គមានជ័យ ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់មានឈ្មោះដូចខាងក្រោម
១. ឈ្មោះ ជា ជាតិ ហៅចាប ភេទប្រុស អាយុ 31ឆ្នាំមុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិធ្លករលើង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(រក្សាទុក ជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន)
ក្រោយពីបង្ក្រាបគ្រឿងញៀនខាងលើនេះសមត្ថកិច្ចយើងបានដកហូតវត្ថុតាង: ថ្នាំញៀនចំនួន ១៧ កញ្ចប់ ទម្ងន់ ៣៣.
៤៥ក្រាម ទូរសព្ទ័ ០១គ្រឿង សម្ភារៈវិចខ្ចប់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាម នីតិវិធីនៅព្រឹកថ្ងៃទី 28 ខែ ធ្ នូឆ្នាំ 2021នេះ៕ សុខ គឹមសៀន