រថយន្តបុកម៉ូតូបណ្តាលអោយស្លាប់មនុស្ស២នាក់

តាកែវ៖ មនុស្សចំនួន២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ ចរាចរណ៍រថយន្តរ៉េចង្កូតទៅបុកជាមួយម៉ូតូយ៉ាងពេញទំហឹង។ហេតុការណ៍នេះកើតឡើង នៅលើផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិត្រពាំងឈើទាល ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ។សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើករថយន្តបង្កមានឈ្មោះ វល័ក្ខ ដានៀល ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា បើករថយន្តម៉ាកតូយ៉ូតាព្រូសពាក់ផ្លាកលេខ ភ្នំពេញ 2AA.8539 បានរេចង្កូតទៅបុកម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1P.4155 ជិះឌុបគ្នាបើកបរដោយឈ្មោះ ហយ ចាបចៀនអាយុ ២៧ឆ្នាំ នៅភូមិកំពង់បាយខាងជើង ក្រុងកំពត ខេត្តកំពត(ស្លាប់ ) និងអ្នករួមដំណើរម្នាក់ឈ្មោះឆើត ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិអូរស្លែង ស្រុកកំពង់ត្រាច ខេត្តកំពត (ស្លាប់)។

បច្ចុប្បន្នកម្លាំងជំនាញបានឃាត់ខ្លួនអ្នកបើកបររួមនិងមធ្យោបាយទាំងពីរគ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីចាត់ការតាមនីតិវិធី៕