កូរ៉េខាងជើងបានត្រួតពិនិត្យទូរទស្សន៍ ដែលនាំចូលពីប្រទេសចិន ពិសេសគឺ ទូរទស្សន៍ LCD ដែលមានបណ្ដាញ USB និងកម្មវិធីដែលអាចបញ្ជាពីចម្ងាយ ។ សារព័ត៌មាន Asia Times បានផ្សព្វ ផ្សាយថា សកម្មភាពខាងលើជាការខាត បង់របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ដើម្បីរារាំងពលរដ្ឋរបស់ខ្លួនអាចតាម ដានមើលប្រព័ន្ធផ្សព្វផ្សាយនៅបរទេស។ កាលពីពាក់កណ្ដាលខែសីហា កន្លងមក ក្រុមត្រួតពិនិត្យក៏បានទៅត្រួតពិនិត្យ គ្រួសារជាច្រើនដែលរស់នៅខេត្ដយ៉ាន ហ្គាងជាប់ព្រំដែនប្រទេសចិន ដោយ កាត់ផ្ដាច់
ប្រព័ន្ធUSB ដើម្បីអ្នកប្រើប្រាស់ មិនអាចបញ្ជាឧបករណ៍ពីចម្ងាយ ។ ពលរដ្ឋកូរ៉េខាងជើងដែលរស់នៅ តាមបណ្ដោយព្រំដែនប្រទេសចិនបាន បញ្ជាក់ថា សកម្មភាពខាងលើក្នុងគោល ដៅរារាំងពលរដ្ឋទាំងនោះតាមដាន សកម្មភាពប្រកួតកីឡា Asiad ដែល ត្រូវប្រារឰឡើងនៅកូរ៉េខាងត្បូង ។ កន្លងមកកូរ៉េខាងជើងក៏បានគំរាម ដកខ្លួនចេញពីការប្រកួតកីឡាដែលត្រូវ ធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា នៅប្រទេស កូរ៉េខាងត្បូង ដោយសារតែទីក្រុងសេអ៊ូល មិនព្រមចំណាយប្រាក់ទាំងអស់សម្រាប់ គណៈប្រតិភូកូរ៉េខាងជើងដែលចូល រួមនោះ ។
មូលហេតុមួយផ្សេងទៀត សារព័ត៌ មានកូរ៉េខាងត្បូងបានផ្សព្វផ្សាយថា ការ ដែលកូរ៉េខាងជើងត្រួតពិនិត្យប្រព័ន្ធទូរ ទស្សន៍ LCD ដោយព្រួយបារម្ភថា ខ្លាច មានការបង្កប់ប្រព័ន្ធតាមដានបម្រើ ដល់សកម្មភាពចារកម្ម ។ ក្នុងពេល ដែលទំនាក់ទំនងរវាងកូរ៉េខាងជើង នឹង ចិនមិនមានភាពល្អប្រសើរដូចកាលពី មុន ពិសេសគឺក្រោយពេលប្រហារជីវិត ឪពុកមា លោកចាង ស៊ុងតិច ដែលជា ភ្នែកច្រមុះរបស់រដ្ឋាភិបាលចិនសម្រាប់ តាមដានសកម្មភាពដឹកនាំរបស់កូរ៉េ ខាងជើង