ពលរដ្ឋអ៊ុយក្រែនរាប់រយនាក់បាននាំ គ្នាប្រមូលផ្ដុំនៅមុខអគារក្រសួងការពារ ជាតិនៅទីក្រុងគៀវកាលពីថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០១៤ទាមទារប្រធានាធិបតី ប៉េត្រូ ប៉ូរ៉ូសេនកូ និងរដ្ឋមន្ដ្រីការពារ ជាតិលាលែងចេញពីតំណែង ។ ប្រភពព័ត៌មានបានឱ្យដឹងថា អ្នក ដែលចូលរួមធ្វើបាតុកម្មនោះភាគច្រើន ជាម្ដាយ និងជាភរិយារបស់កម្លាំង ទាហានអ៊ុយក្រែនដែលកំពុងតែចូលរួម ក្នុងសមរភូមិនៅទីក្រុងដូណេត និង ឡូហ្គានប្រឆាំងទៅនឹងក្រុមផ្ដាច់ទឹកដី និយមគាំទ្ររុស្ស៊ី ។ បាតុករបានបិទផ្លូវ ចេញ ចូលទៅកាន់ទីក្រុងគៀវទាមទារឱ្យ ប្រធានាធិបតីលាលែងចេញពីតំណែង ។ ក្រៅពីនេះក្រុមបាតុករក៏បានទាមទារឱ្យ រដ្ឋមន្ដ្រីការពារជាតិ លោក Valery Geletey និងមេដឹកនាំប្រឆាំងភេរវ កម្មនៅភាគខាងកើត
អ៊ុយក្រែនត្រូវលា លែងចេញពីតំណែងផងដែរ ។ ក្រោយប៉ុន្មានម៉ោងប្រមូលផ្ដុំនៅមុខ អគារក្រសួងការពារជាតិ ក្រុមបាតុករ បានដង្ហែក្បួនឆ្ពោះទៅកាន់ប្រធានាធិបតី ប៉េត្រូ ប៉ូរ៉ូសេនកូ ទាមទារឱ្យលោកចុះ ចេញពីតំណែង ។ តាមតួលេខរបស់អង្គការសហប្រជា ជាតិ សង្គ្រាមស៊ីវិលរវាងទាហានរដ្ឋាភិ បាលអ៊ុយក្រែន នឹងក្រុមផ្ដាច់ទឹកដីនិយម បណ្ដាលឱ្យមានអ្នកស្លាប់កើនឡើងដល់ ២.២៤៩នាក់ និង៦៣៣នាក់រងរបួស ។ ពលរដ្ឋជិត២សែននាក់គ្មានផ្ទះសម្បែង រស់នៅ ។ ទាំងនោះមិនគិតពី
តួលេខពល រដ្ឋអ៊ុយក្រែនភៀសខ្លួនទៅកាន់ប្រទេស រុស្ស៊ីនោះទេ ។ ការក្រោកឈរឡើងរបស់ពលរដ្ឋ ប្រឆាំងនឹងរដ្ឋាភិបាលអ៊ុយក្រែនកើត ឡើងចំពេលដែលរុស្ស៊ីបានបញ្ជូនកម្លាំង ទាហាន រថក្រោះ រថពាសដែកចូលទៅ គាំទ្រក្រុមផ្ដាច់ទឹកដីនិយមភាគខាង កើតដើម្បីគ្រប់គ្រងនឹងកម្លាំងទាហាន រដ្ឋាភិបាលអ៊ុយក្រែន ។ កាលពីថ្ងៃទី២៨ ខែសីហា អង្គការណាតូបានប្រកាសថា សកម្មភាពរបស់រុស្ស៊ី ជាការឈ្លានពាន ទាំងស្រុងទៅលើប្រទេសអ៊ុយក្រែន