(កំពង់ឆ្នាំង)៖ពិធីប្រកាសតែងតាំងលោក ចេង ចាន់ដូណាជាអភិបាលស្រុកបរិបូណ៌ ជំនួសលោក យឹម សារិន ដែលជាអតីតអភិបាលនៃគណៈអភិបាលស្រុកបរិបូណ៌ ដែលត្រូវបានផ្លាស់ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ឆ្នាំង។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោក អម សុភា អភិបាលរង ខេត្ត។
ពិធីនោះផងដែរ បានរៀបចំនៅសាលាស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សា ស្រុក រួមទាំងមន្ត្រីរាជការបំរើការងារនៅក្នុងសាលាស្រុក រួមនិងអាជ្ញាធរភូមិឃុំ ចំណុះឲ្យស្រុកបរិបូណ៌ សរុបប្រមាណ៧០នាក់ផងដែត។
បន្ទាប់ពីតំណាងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ឡើងអាននូវអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលរួចមក លោកចេង ចាន់
ដូណា ដែលត្រូវបានតែងតាំងជាអភិបាលស្រុកបរិបូរណ៍ថ្មីបានអញ្ជើញឡើងប្ដេជ្ញាចិត្តនៅចំពោះមុខគណះអធិបតី និងអ្នកចូលរួមជាច្រើននាក់ ដោយលោកបានសន្យានិងខិតខំយកអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើដល់ប្រជាពលរដ្ឋ ពិសេសខិតខំអនុវត្តតាមតាណែនាំបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យបានជាដាច់ខាត។
ក្នុងឱកាសនោះដែរលោក អម សុភា បានមានប្រសាសន៍ណែនាំដល់លោកអភិបាលស្រុកបរិបូណ៌ថ្មី ត្រូវប្ដេជ្ញាចិត្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវគោរពតាមគោលនយោ
បាយនិងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងគោលការណ៍ចាត់តាំងនិងដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួង មហាផ្ទៃត្រូវគោរពតាមការណែនាំរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្នុងស្រុកបរិបូណ៌ និងសហការជិតស្និទ្ធជាមួយស្ថាប័ននានា សំដៅសម្រេចឱ្យបានជាដាច់ខាតនូវសុខសន្តិ ភាព សេ្ថរភាពនិងការអភិវឌ្ឍសង្គម សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ប្រតិបត្តិជាប្រចាំនូវយុទ្ធនាការលុបបំបាត់គ្រឿងញៀន និងនៅរាល់បទល្មើសផ្សេងៗ ដូចជាការបំផ្លិចបំផ្លាញព្រៃឈើ ធនធានធម្មជាតិ និងបទល្មើសនេសាទជាដើម និងត្រូវខិតខំអនុវត្តនូវគោលនយោបាយភូមិ ឃុំ
មានសុវត្ថិភាព។
សូមបញ្ជាក់ថា លោក ចេង ចាន់ដូណា ជាអភិបាលរងស្តីទីស្រុកកំពង់លែង ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិ បាលស្រុកបរិបូណ៌ ចំណែកលោក យឹម សារិន អភិបាលនៃគណៈអភិបាលស្រុកបរិបូណ៌ចាស់ ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ឆ្នាំងវិញ តាមអនុក្រឹត្យរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១៕
សុខ គឹមសៀន







































