ព្រះវិហារថ្មដាបាទីសភូមិស្មោញ ចែកអំណោយដល់ចាស់ជរាដែលមានជីវភាពខ្វះខាត និងជួយដល់កុមារងាយរងគ្រោះចំនួន២០០គ្រួសារ

(កំពង់ធំ)÷  ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ លោក យ៉ូន លីយុន ជាគ្រូគង្វេលព្រះវិហារថ្មដាបាទីស លោកស្រី លន់ សុភាព ជាក្រុមចលនាស្ត្រី និងលោកKim Steven ជាគ្រូពេទ្យព្យាបាលដល់មនុស្សទូទៅ បានរៀបចំពិធីខួបកំណើតព្រះយេស៊ូ និងចែកអំណោយដល់ចាស់ជរាចំនួន២០០គ្រួសារ ដែលមានជីភាពខ្វះខាត ស្ថិតនៅភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ 

     លោក មាស  យៅ មេឃុំផាន់ញើម បានលើកឡើងពីការកកើតនៃព្រះវិហារថ្មដាបាទីសនេះដោយមានការសហការជាមួយអង្គការទស្សនៈពិភពលោក ប្រចាំស្រុកប្រាសាទបល្ល័ង្កពីរខេត្តកំពង់ធំ និងជំនួយរបស់ជនជាតិកូរ៉េទើបមានព្រះវិហារដល់ក្រុមជំនុំសម្រាប់ថ្វាយបង្គំដល់សព្វថ្ងៃនេះ។

       លោកយ៉ូន លីយុន ជាគ្រូគង្វាលបានរៀបរាប់ពីការតស៊ូក្នុងការដឹកនាំក្រុមជំនុំមកថ្វាយបង្គំនៅព្រះវិហាររៀងរាល់សប្តាហ៍ ធ្វើឲ្យរូបខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងបំផុតក្នុងការផ្សព្វផ្សាយពីព្រះគម្ពីរទៅដល់ក្រុមជំនុំផ្សេងៗទៀតផងដែរ។ សម្រាប់អំណោយដែលចែកជួនដល់ចាស់ជរាដែលមានជីវភាពខ្វះខាត និងកុមារងាយរងគ្រោះមាន ២០០គ្រួសារ ការឧបត្ថម្ភពីអង្គការដៃគូ សប្បុរសជន និងក្រុមជំនុំនៅក្នុងព្រះវិហារយើងខ្ញុំផងដែរ។

         លោក យ៉ូន លីយុន ក៏បានបន្តទៀតថាការចែកចាយពីព្រះគម្ពីរដល់ក្រុមជំនុំនីមួយៗធ្វើឲ្យពួកគាត់ទទួលបាននូវភាពក្លាហានក្នុងការដឹកនាំ និងជួយផ្សព្វផ្សាយដល់ក្រុមជំនុំផ្សេងៗទៀតឱ្យមានការរីកចម្រើននិងមានភាពទទួលខុសត្រូវ។ សូមផ្តាំផ្ញើនិងលើកទឹកចិត្តដល់ក្រុមជំនុំទាំងអស់សូមចូលរួមសហការគ្នាឱ្យបានល្អក្នុងការផ្សព្វផ្សាយនូវព្រះគម្ពីរដល់មូលដ្ឋានដែលបងប្អូនកំពុងតែចូលរួមថ្វាយបង្គំតាមព្រះវិហាររៀងរាល់សប្តាហ៍។  

     គួរបញ្ជាក់ផងដែរអំណោយចែកជូនដល់ចាស់ជរាដែលមានជីវភាពខ្វះខាត និងកុមារងាយរងគ្រោះចំនួន២០០គ្រួសារមាន÷សំលៀកបំពាក់ចំនួន៨៥កំផ្លេសម្រាប់កុមារ សារុងចំនួន១ និងសម្ភារៈមួយចំនួនទៀតផងដែរ។