ខេត្តស្វាយរៀង ៖ ព្រឹក ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជេីញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសាងសង់ស្ថានីយ៍ បូមទឹក ឆៅ មានទីតាំងស្ថិតនៅក្នុង អាង ទន្លេ វ៉ៃ គោ ស្ថិតនៅ ខាងជើង ទ្វារ ទឹក ស្ពាន តា ហោ សង្កាត់ ពោធិ តា ហោ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ។ ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាព ជំនាញពាក់ព័ន្ធនានាក្នុងខេត្តមួយចំនួនទៀត។
សូមជម្រាបជូនថា ដើម្បី ធានាបាននូវនិរន្តរភាពក៏ដូចជា ការបំពេញ សេចក្តីត្រូវការលេីការប្រើប្រាស់ ទឹកស្អាត នៅក្នុង ក្រុង ស្វាយរៀង និង តំបន់ ជាយក្រុង ឲ្យ បាន គ្រប់គ្រាន់ តាម សំណូមពរ របស់ប្រជាពលរដ្ឋ រដ្ឋបាលខេត្តស្វាយរៀង ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បាននិងកំពុង អនុវត្ត គម្រោង ផ្គត់ផ្គង់ ទឹកស្អាត ទីប្រជុំជន លេខ ៣២៣២ ឥណទាន សម្បទាន របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង បដិភាគ របស់ រាជរដ្ឋាភិបាល កម្ពុជា ដែល ក្នុងនោះ រួមមាន ការសាងសង់ ប្រព័ន្ធ ប្រព្រឹត្ត កម្ម ទឹកស្អាត ថ្មី បន្ថែម ការពង្រីកបណ្តាញ ចែកចាយ និង ស្ថានីយ៍ បូម ទឹក ឆៅ មួយកន្លែងនេះ ស្ថិតនៅក្នុង អាង ទន្លេ វ៉ៃ គោ ស្ថិតនៅ ខាងជើង ទ្វារ ទឹកស្ពាន តា ហោ សង្កាត់ ពោធិ តា ហោ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ។
ចំពោះការសាងសង់ ស្ថានីយ៍ បូមទឹក ឆៅ នេះ ត្រូវ ការចាក់អាចម៍ដី បំពេញជា បណ្តោះអាសន្ន ប៉ុណ្ណោះ ដើម្បី សម្រួល ដល់ ការដឹកជញ្ជូន សម្ភារៈ ចូលក្នុង ការដ្ឋាន និង ការបុក គ្រឹះ ស្ថានីយ៍ បូមទឹក ឆៅ (intake) បាន ត្រឹមត្រូវ តាម លក្ខណៈ បច្ចេកទេស ។ ចំពោះ អាចម៍ដី ដែល បាន ចាក់ ចូល ទៅក្នុង ទន្លេ សម្រាប់ បម្រើឱ្យ ការដ្ឋាន ខាងលើ នឹងត្រូវ យកចេញ វិញ ទាំងអស់ នៅពេលដែល ការដ្ឋាន ត្រូវបាន បញ្ចប់ ១០០% ៕គឹមសេង






































