ឧត្តរមានជ័យ: នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ដោយមានការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងមានការដឹកនាំសម្របសម្រួលនិតិវិធី ពីឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងមានការចង្អុលបង្ហាញ ពីលោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ ចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី នៅនៅភូមិអភិវឌ្ឍន៍ ឃុំ- ស្រុកអន្លង់វែង បានឃាត់ខ្លួន ជនសង្ស័យ ១នាក់ មានឈ្មោះ គឹម ច័ន្នសុភ័ក្តិ ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅភូមិ ឃុំខាងលើ និងវត្ថុតាងថ្នាំញៀនមេតាំហ្វេតាមីនប្រភេទម៉ាទឹកកក ( ICE ) ចំនួន ៤៨ កញ្ចប់ ( កញ្ចប់ធំ ៤០កញ្ចប់, កញ្ចប់តូច ៨កញ្ចប់ ) ទម្ងន់ ៧៧៤ ក្រាម
បច្ចុប្បន្ន បានកសាងសំណុំរឿង អនុវត្តតាមនីតិវិធី៕ដោយ:ចាន់ ធី
![]()
![]()
![]()





































