​វគ្គ​បណ្តុះបណ្តាល ស្តីពី​កត្តា​ហានិភ័យ​នៃ​ការមិន​ពាក់មួក​សុវត្ថិភាព ខ្សែក្រវាត់​សុវត្ថិភាព និង​ការបើកបរ​ក្រោម ឥទ្ធិពល​ជាតិ​ស្រវឹង​

0

ខេត្ត​ព្រះសីហនុ ​ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​សហភាព សហព័ន្ធ​យុវជន​កម្ពុជា បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​កត្តា​ហានិភ័យ​នៃ​ការមិន​ពាក់មួក​សុវត្ថិភាព ខ្សែក្រវ៉ាត់​សុវត្ថិភាព និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ដល់​មន្ត្រី បុគ្គលិក កម្មករ​ស្វយ័ត​ក្រុងព្រះសីហនុ​ចំនួន ១៥០​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព លោកជំទាវ មីន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ឯក​ឧ​តុ្ត​ម លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​9

ក្រុងព្រះសីហនុ ។ ​ ​លោកជំទាវ មីន មាណវី មានប្រសាសនថា គ្រោះថ្នាក់​ចរាចរ​ណ៌​កំពុង​ក្លាយជា​ឃាតករ​សម្លាប់​ជីវិត​មនុស្ស​នៅលើ​ដងផ្លូវ ច្រើន​បំផុត​មួយ និង​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​សា​ធា​រណះ​ក្នុងប្រទេស​កម្ពុជា​ក្នុង​រយះពេល ៦​ខែ​ចុង​ក្រោយនេះ ការស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៌​កើនឡើង​ទេ្វ​រដង ។ ក្នុង​ឆ្នាំ​២០១៣ មាន​មនុស្ស​ប្រមាណ​ជិត ២០០០​នាក់​បាន​ស្លាប់ និង​ច្រើន​ពាន់​នាក់​ផ្សេងទៀត​រងរបួស​បង្កឡើង​ដោយ​គ្រោះថ្នាក់​ចា​រាចរ​ណ៌ ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ថវិកា​ច្រើន​រយ​លាន​ដុល្លា ។ បញ្ហា​នេះ​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​គ្រួសារ និង​សង្គម​ទាំងមូល ។ ឆ្នាំ​២០១៣ ជនរងគ្រោះ ប្រមាណ​៦២% ដល់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៌ អ្នកធ្វើដំណើរ​តាម​ទោចក្រយានយន្ត​មាន​តួលេខ​ខ្ពស់​គួរកត់សំគាល់​ច្រើនជាង ៥​ដង​នៃ​អ្នកស្លាប់​ដោយ​ជម្ងឺគ្រុនចាញ់ និង​គ្រាប់មីន ។​ ​ ​លោកជំទាវ បាន​បន្តទៀតថា អត្រា​នៃ​ការ​ពាក់មួក​ស​វុ​ត្ថិ​ភាព​ក្នុង​កម្រិត​មួយ​ទាប គួរ​ត​ឲ្យ​ព្រួយបារម្ភ និង​គ្រោះថ្នាក់​ចរាចរ​ណ៌​ដែល​បណ្តាលមកពី​ការបើកបរ​ដោយ​មិន​គោរព​ច្បាប់​ចរាចរ​ណ៌ ជាពិសេស​ការមិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ការបើកបរ​ហួស​ល្បឿន​កំណត់ និង​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ប៉ះ ពាល់​គួរ​ឪ​ឲ្យ​ព្រួយ​បារ​ម្មយ៉ាង​ខ្លាំង​ដល់​សង្គម​កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា​យើង កិច្ចខិតខំ​

ប្រឹងប្រែងរ​បស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៌ ។ ​ ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព បាន​លើកឡើងថា សហភាព សហ​ព​ន្ធ័​យុវជន​កម្ពុជា​បានធ្វើ​ការងារ​ជាមួយ​មន្ទីរ​សាធារណ​២៤​ខេត្ត គឺជា​កម្មវិធី​បន្ត​អនុវត្ត​របស់​គ​ណះ​កម្ម​ការ​ជាតិ​ចរាចរ​ណ៌​ផ្លូវគោក និង​ជា​ផ្នែក​មួយ​បន្ត​អនុវត្ត​សកម្មភាព ទាក់ទង​ទៅនឹង​ការចូលរួមចំណែក​រប​ស់​យុវជន គឺ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចារ​ចរ​ណ៌​ក្នុងន័យ​បន្ត​ជំរុញ​បណ្តុះបណ្តាល​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នា​ថ្ងៃនេះ2

ជា​ឪ​កាស​ផ្លាស់ប្តូរ​យោបល់​ក្នុងចំណោម​មន្ត្រី​ដែល​បំរើ ការងារ​នៅ​កំពង់ផែ​ស្វយ័ត​ឲ្យ​ទទួលបាន​នូវ​ចំណេះដឹង​ស្តីពី​សុវត្ថិភាព​ចរាចរ​ណ៌ ច្បាប់​ចរាចរ​ណ៌ និង​ការយល់ដឹង​ពី​កត្តា​ហានិភ័យ​និង​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​មិន​ពាក់មួក​សុវត្ថិភាព មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព និង​ការបើកបរ​ក្រោក​ឥទ្ធិពល​គ្រឿង​ស្រវឹង ។ បន្ទាប់ពី​បាន​បណ្តុះបណ្តាល​អស់លោក​យល់ដឹង​យកទៅ​3

ធ្វើការ​ផ្សព្វផ្សាយ​ដល់​មិត្ត​រួមការ​ងារ បងប្អូន ។ វគ្គ​បណ្តុះបណ្តាល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ស្មារតី​រួបរួម​សាមគ្គីភាព​យកចិត្ត​ទុកដាក់​ខ្ពស់​ពីសា​រះ​សំខាន់​ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ដៃគូរ​អភិវឌ្ឍ​ន៌​នានា​សំរាប់​ភាពល្អប្រសើ​នៅក្នុង​សង្គម​កម្ពុជា ទទួលបាន​ផ្លែផ្កា​ពី​សុវត្ថិភាព ស្ថេរភាព​និង​ការអភិវឌ្ឍ​ន៌ យើង​ចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​ណ៌ ។ គ្រោះថ្នាក់​ចរាចរ​ណ៌​ជា​ឃា​តិករ​សម្លាប់​មនុស្ស​ជាច្រើន​ក្នុង​មួយឆ្នាំៗ​ពិសេស​ប្រទេស​រីកចំរើន​ផ្នែក​សេដ្ឋកិច្ច ខ​ណះ​ពេលដែល​ជីវភាព​ប្រជាជន​កំពុង​កាន់តែ​ប្រសើរឡើង ដងផ្លូវ​កាន់តែ​ធំ​ទូលាយ យានយន្ត​កាន់តែ​កើនឡើង គ្រោះថ្នាក់​ចរាចរ​ណ៌​កាន់​តែមាន​ប្រជា​ប្រិ​យ៌​ភាព​ក្នុង​ដំណើការ​អភិវឌ្ឍ​ន៌​នៅក្នុង​ប្រទេស ។ ហើយ​កត្តា​សំខាន់​ជាងគេ គឺ​កត្តា​ប្រុង​ប្រយ័ត​ធំជាងគេ ទី​១ ការធ្វើដំណើរ​របស់​យើង​ត្រូវ​ប្រុង​ប្រយ័ត​ដោយ​ពាក់មួក​សុវត្ថិភាព ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ដែលជា​កត្តា​សំខាន់​សំខាន់​5

ក្នុងការ​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចារ​ចរ​ណ៌ វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ចែករំលែក នូវ​ការយល់ដឹង​ស្តីពី​សុវត្ថិភាព​ចរាចរ​ណ៌​ផ្លូវគោក ដែល​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​បាត់បង់​នូវ​ធនធានមនុស្ស សង្ឃឹមថា សិក្ខាកាម​និង​ត្រង់ត្រាប់​ស្តាប់​ការ ឧទ្ទេសនាម​របស់​គ្រូរ​បង្គោល​ទាំងអស់​ចែករំលែក​នូវ​ចំណេះដឹង​ដ៌​មាន​សា​រះ​សំខាន់​នេះ​ទៅដល់​អ្នក​រួម​ការងារ​ផ្សេងៗ​ទៀត​ក្នុង​ស្ថាប័ន​របស់ខ្លួន ក៌​ដូចជា​ក្រុមគ្រួសារ ការបន្ត​ផ្សព្វផ្សាយ​ការពា​ក់មួយ​សុវត្ថិភាព ការពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព និង​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ចូលរួម​ក្នុង​សកម្មភាព​សង្គម ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរ​ណ៌​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៕ ​8