កំពង់ចាម៖ ដោយមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដាណន់ ឌុយមិចកម្ពុជា សហការជាមួយអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍនិងជំនួយសង្គ្រោះអន្តរជាតិ(FIDR) និងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានរៀបចំសិក្ខាសាលាស្តីអំពី «អហារបំប៉នសម្រាប់ស្ត្រីមានផ្ទៃពោះ» ។ សិក្ខាសាលានេះធ្វើឡើងនៅ 
សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៤ ។សិក្ខាសាលានេះត្រូវបានធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ហើយនេះជាលើកទី៦ ដោយមានការចូលរួមពីសំណាក់ឆ្មបជាច្រើននាក់ ។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្តល់នូវចំណេះដឹង និង ជំនាញឲ្យកាន់តែប្រសើរឡើងដល់អ្នកជំនាញវិជ្ជាជីវៈថែទាំសុខភាពដើម្បីលើកកម្ពស់គុណភាពនៃសេវាសុខាភិបាល ។ គោលបំណងនេះគឺស្របទៅនឹងបេសកកម្មរបស់ ឌុយមិច គឺ “នៅក្បែរមាតាដើម្បីជួយគាត់ក្នុងការចិញ្ចឹមបីបាច់ជីវិតថ្មី” ។



































