គោយន្តកន្ត្រៃមួយគ្រឿងដឹកឈើលេខ២អត់ច្បាប់ត្រូវបានសមត្ថកិច្ចចុះបង្រ្កាប

ខេត្តឧត្តរមានជ័យ ៖ នៅវេលាម៉ោង២៣និង០០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែងចំនួន០២នាក់ ដឹកនាំដោយលោក អនុសេនីយ៍ត្រី នេត្រ សុឃឿង ជំនួយការមូលដ្ឋាន អហ ស្រុកអន្លង់វែង សហការណ៍ជាមួយកម្លាំងប៉ុស៍រដ្ឋបាល ឃុំថ្លាតចំនួន០២នាក់ កម្លាំងរដ្ឋបាលព្រៃឈើស្រុកអន្លង់វែងចំនួន០១នាក់ ដឹកនាំរួមដោយលោក វុន ប៊ុនធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ចុះការបង្រ្កាប ការដឹកជញ្ជូនផលអនុផល ព្រៃឈើគ្មានច្បាប់ (ឈើលេខ២) ស្ថិតនៅភូមិស្វាយចេក ឃុំថ្លាត ស្រុអន្លង់វែង ខេត្តឧត្តរមានជ័យ។
លទ្ធផល ឃាត់បានគោយន្តកន្ត្រៃ០១គ្រឿងដឹកឈើ(ប្រភេទឈើលេខ២)
ចំនួន៤,៨១៥ម៉ែត្រគូប ម្ចាស់បានរត់គេចខ្លួន ចំណែកវត្ថុតាង បានយកមករក្សាទុកនៅសាលាស្រុក អន្លង់វែង ដើម្បី ចាត់ការតាមនីតិវិធី៕ ដោយ:ចាន់ ធី