ខេត្ដឧត្ដរមានជ័យ៖ សកម្មភាពរបស់មេឈ្មួញដុះស្លែរឈ្មោះចែ មុំនៅតែអាចដឹកជញ្ជួានបាន យ៉ាងរលូនដដែលដោយមានការត្រូវរ៉ូវជាមួយមន្រ្តីជំនាញគ្រប់ស្ថាប័នជាពិសេសរដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទតែម្ដងនេះបើយោងតាមសេចក្ដីរាយការពីពលរដ្ឋ។
ជាក់ស្ដែងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១មេឈ្មួញឈ្មោះចែ មុំបានយករថយន្តម៉ាក ហ្រ្វន់ធាពីបាំងពណ៍ទឹកប្រាក់ បំពាក់ស្លាកលេខបន្ទាយមានជ័យ(2A 5369) ធ្វើសកម្មភាពដឹកជញ្ជួានគ្រោងទ្វាពេញរថយន្តចេញពីខេត្តព្រះវិហារឆ្លងកាត់ស្រុកត្រពាំងប្រាសាទតាមផ្លូវយុទ្ធសាស្រ្តតែអកុសលត្រូវបានបែកកង់ចំណុច ១០៥ ភូមិថ្នល់កែងចន្លោះភូមិអូរបេង ឃុំផ្អាវស្រុកត្រពាំងទៅមុខមិនរួច សារព័ត៍មានក៍បានថតសកម្មភាពនិងរាយការណ៍ទៅលោកឈិន សុធាមន្រ្តីបរិស្ថានស្រុកត្រពាំងប្រាសាទអោយជួយអត្តរាគមន៍និងឃាត់រថយន្តទុកដើម្បីសួរនាំតែពេលកម្លាំងមន្រ្តី បរិស្ថានមកដល់បែរជាមិនចាត់ការ និយាយត្រូវរ៉ូវគ្នាជាមួយមេឈ្មួញឈ្មោះចែ មុំមួយសន្ទុះធំក៍ជិតរថយន្តគេចទៅបាត់ស្រមោលសូន្យឈឹង។
នៅថ្ងៃ ៣០ ខែឆ្នាំដដែលក្រុមការងារយើងក៍បានខលទៅលោក ឈិន សុធាមន្រ្តីបរិស្ថានស្រុក ត្រពាំងប្រាសាទពីទៅបីដងដែរដើម្បីសុំការបំភ្លឺពាក់ពន្ធ័និងរឿងខាងលើតែលោកមិនលើទូរសព្ទ័.។ចំណែកលោក ជៀល សុផលនាយសង្កាត់រដ្ឋព្រៃឈើស្រុកត្រពាំងប្រាសាទវិញ លោកថាមិនបាន ដឹងទេចំពោការដឹកជញ្ជួានឈើរបស់ចែមុំព្រោះលោកនៅខេត្តហើយក៍មិនដឹងដឹកតាមផ្លូវណាដែរ! តើអោយសម្ដេចពុករំពឹងម្ដេចបានបើមន្រ្តីទាំងនេះ ធ្វើផ្ទុយពីគោលការរបស់ថ្នាក់ដឹកនាំ ដាក់អោយមកបង្រ្កាបបទល្មើសបែជាឃុបឃិតជាមួយក្រុមឈ្មួញប្រព្រឹត្តបទល្មើសទៅវិញ៕ ដោយ ចាន់ ធី





































