សៀមរាប ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បែកធ្លាយលោកក្ដោប រ៉ន ចៅសង្កាត់ ជ្រាវ បានលុបបឹងត្រពាំងស្វាយស្ថិតនៅក្នុងភូមិបុស្ស សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តសៀមរាប បានរិះគន់ចំៗថា លោកក្ដោប រ៉ន ដែលជាចៅ សង្កាត់ជ្រាវ កន្លងមកក៏មានការលុបត្រពាំងលុបបឹងជាច្រើនករណីដែរ រហូតមកដល់សព្វថ្ងៃនេះ លោកនៅតែបន្តលោភលន់ចាក់អាចម៍ដីលប់បឹងធម្មជាតិដែលជាកេរ្ត៏ដូនតាយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនរួចហើយយកលេសឆ្លើយដាក់ប្រជាពលរដ្ឋទៅវិញ ទង្វើបែបនេះប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននោះគឺដឹងពីចរិតរបស់លោកចៅសង្កាត់ រួចជាស្រេចហើយ មានចិត្តលោភលន់និងឃុបឃិតគ្នាជាប្រព័ន្ធជាមួយនឹងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធទើបការងាររបស់លោករលូន ទៅដោយជោគជ័យ។
ចំណែកលោកឡុង កុសល ជាអ្នកនាំពាក្យអាជ្ញាធរអប្សរាវិញ បានឆ្លើយប្រាប់អ្នកសារព័ត៌មានយើង មានការលាក់បាំងនិងភូត ភរ កុហក ពីរ១ ត ១ អ្នកសារព័ត៌មានជាច្រើនអង្គភាព បានធ្វើបទសម្ភាសន៍តាមទូរស័ព្ទ លោកបានឆ្លើយប្រាប់គេ ថាលោកនឹងចាត់ឲ្យមន្ត្រីក្រោមឱវាទ ចុះទៅត្រួតពិនិត្យមើលចំណែកអ្នកព័ត៌មានអង្គភាពផ្សេងៗទៀត តេទៅសម្ភាសន៍ដែរ តែលោកបានឆ្លើយប្រាប់ថា លោកអត់បានដឹងទេ នេះជាល្បិចកលរបស់លោកឡុង កុសល់ តួនាទីជាអ្នកនាំពាក្យរបស់អាជ្ញាធរអប្សរាខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីលុបបឹង ត្រពាំងស្វាយនេះបានធ្វើឲ្យប្រជាពលរដ្ឋហួសចិត្តនិយាយមិនចេញជាមួយនឹងទង្វើឃុបឃឹតគ្នាបំផ្លាញទ្រព្យសម្បត្តិរបស់ជាតិបែបនេះឲ ។
បងប្អូនប្រជាពលរដ្ឋនិងមន្ត្រីរាជការដែលមិនពេញចិត្តនឹងទង្វើរបស់លោកក្ដោប រ៉ន ចៅសង្កាត់ជ្រាវ បានធ្វើឲ្យបាត់បង់ត្រពាំងបឹងបួរតាំងពីដូនតា មក សូមសំណូមពរទៅសម្ដេចក្រឡាហោម សខេង នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមសម្ដេចមេត្តាចាត់វិធានការមកលើ ចៅសង្កាត់ជ្រាវ ដែលតែងតែធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ របស់ប្រជាពរដ្ឋកន្លងមកនេះបងប្អូនប្រជាពលរដ្ ឋកំពុងតែរង់ចាំមើលចំណាត់ការរបស់ឯកឧត្តមទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប តើលោកមានវិធានការយ៉ាងណាចំពោះជនខិលខូចបានឃុបឃិតគ្នាជាមួយចៅសង្កាត់ជ្រាវ ។





































