អភិបាលខេត្តកំពង់ចាម ណែនាំមន្ត្រីត្រូវបម្រើសេវាសាធារណៈជូនពលរដ្ឋដោយភាពស្មោះត្រង់ និងមានភក្ដីភាពចំពោះរាជរដ្ឋាភិបាល

កំពង់ចាម ៖ ក្នុង ពិធី សំណេះសំណាល ជាមួយ មន្ត្រី រាជការ សាលា ខេត្តកំពង់ចាម សម្រាប់ឱកាស ចូល ឆ្នាំ សកល ២០២២ នាព្រឹក ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ នេះ អភិបាលនៃ គណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ក្នុង នាមជា មន្ត្រី រាជការគឺ យេីង ត្រូវ បម្រើ សេវា សាធារណៈ ជូន ប្រជាពលរដ្ឋ ដោយភាព ស្មោះត្រង់ និង មិន ប្រកាន់ ពី និន្នាការ នយោបាយ ប៉ុន្តែ ត្រូវ មាន ភក្ដីភាព ចំពោះ រាជរដ្ឋាភិបាល ដឹកនាំ ដោយ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ហើយត្រូវ នាំគ្នា ទៅ បោះឆ្នោត នាពេល ខាងមុខ ឲ្យ បាន គ្រប់ៗ គ្នា ផងដែរ ។

ថ្លែងក្នុង ពិធី នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានកោតសរសើរ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាព ការងារបន្ថែមទៀត ពិសេលការផ្តល់សេវាសារធារណៈដែលមានក្នុងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលក្នុង នីតិកាល ទី៦នេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី​​​       តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ។

ក្នុង ឱកាស ចូលឆ្នាំ សកលនេះផងដែរ ឯកឧត្តមអភិបាលខេត្ត បាន ក្រេីនរំលឹកដល់ មន្ត្រី រាជការ ទាំងអស់ ត្រូវ បន្ត ការ ប្រុងប្រយ័ត្ន ចំពោះ ការ ឆ្លង រាតត្បាត ព្រោះ ជំងឺ កូវីដ -១៩ មិន ទាន់ ទៅ ណា ឆ្ងាយ ពី យេីង នៅឡើយទេ ហេីយបើ បុគ្គល ណា ដឹងថា ខ្លួន មាន ផ្ទុក ជំងឺ កូវីដ នោះ សូម កុំ ចម្លង ទៅ អ្នក ដទៃ គឺ រស់រាន់ ទៅ រក សេវា ព្យាបាល ឲ្យ បាន ដិតដល់ ។

ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា បាន ណែនាំ ថា ក្នុង នាម ជា ថ្នាក់ដឹកនាំ ត្រូវ បង្រៀន មន្ត្រី ឲ្យ ចេះ ធ្វើ ការ ហើយ ត្រូវ ទុក ឱកាស ឲ្យ មន្ត្រី ក្រោម ឱវាទ បញ្ចេញ សមត្ថភាព ទេពកោសល្យ ផង ដោយកុំ ប្រកាន់ ច្រេីន ហេីយក៏កុំ ចោល ឥរិយាបថ ទន់ភ្លន់ ពោលគឺ ត្រូវ មាន សាមគ្គីភាព ផ្ទៃក្នុង ខិតខំ ធ្វេី ការងារ បេី មាន បញ្ហា អ្វី កេីនឡេីង ត្រូវ រួមគ្នា ដេីម្បី ធ្វេីការ ដោះស្រាយ ផងដែរ ៕