​បទល្មើស​ឈូសឆាយ​ដីព្រៃ​និង​ព្រៃឈើ​យ៉ាង​អណាធិបតេយ្យ​ដោយសារ​មានការ​បើកភ្លើង​ខៀវ​ពី​មន្ត្រី​បរិស្ថាន​

0

​កំពង់ស្ពឺ ៖ នាពេល​បច្ចុប្បន្ន​បទល្មើស​ឈូសឆាយ​ដីព្រៃ​កំពង់​ដំណើរការបាន យ៉ាង​រលូន​ដែល​ក្នុងនោះ​ក៏មាន​បទ​ព្រៃឈើ​យ៉ាងធ្ងន់ធ្ងរ ដែល​ទង្វើ​ទាំងនេះ​ត្រូវ បាន​មតិ​លើកឡើងថា​គឺ​បណ្តាលមកពី​ភាពកំសោយ​របស់​មន្ត្រី​បរិស្ថាន​មួយចំនួន បាន​

ឃុបឃិត​រួមគំនិត​បង្កើត​ជាការ​ក្លែងបន្លំ​ឯកសារ​ឈូសឆាយ​យក​ដី​រដ្ឋ​មក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។​ ​បទល្មើស​ឈូសឆាយ​ដីព្រៃ​ថ្មីៗ​នេះ​គេ​បាន​សង្កេតឃើញ​កើតមាន​នៅក្នុង​ភូមិ​ខ្នង​អាយ ឃុំ​តា​សាល ស្រុក ឪ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែល​ដីព្រៃ​របស់​រដ្ឋ​នេះ​ត្រូវបាន គេ​ដឹងថា​មាន​មន្ត្រី​បរិស្ថាន​មួយចំនួន​បានធ្វើ​ប​ណ្ណ័​កម្មសិទ្ធិ​មានឈ្មោះ​ប្រជាពលរដ្ឋ​ក្លែងក្លាយ​ប្រ​ម៉ាណ​ជា ១៣៩​ហិតា​ទៅ​ឲ្យ​ទៅ​ក្រុមហ៊ុន​មួយ​កំពង់​ឈូសឆាយ បាន​យ៉ាង​ស្របច្បាប់​ហើយ​គ្មាន​ថា្នក់​ណា​ដឹង​ឡើយ​។​ ​download (5)

ដោយឡែក​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​ឪ​រ៉ា​ល់​នេះដែរ​ត្រូវបាន​គេ​ដឹងថា​ឈើប្រណិត​រាប់សិប​ម៉ែត្រគូប​មាន​លំហូរ​ដឹក​ចេញ​តាម​រថយន្ត​សេរី​ទំនើប​រាប់សិប​គ្រឿង​ដែល​រថយន្ត​ទាំង​ត្រូវបាន​គេ​ដឹងថា​ជា​របស់​មន្ត្រី​កងកំលាំងប្រដាប់អាវុធ​ដែលមាន​អំណាច បុណ្យ​ស​ក្ក័ និង លុយកាក់ ហើយក៏​ជា​អ្នកមាន​តួនាទី​នៅក្នុង​ខេត្ត ។ ជា​ពិត​ការរកស៊ី​ឈើ​ក្រញូង​បើទោះជា​បុគ្គល​នោះ​មានអំណាច​ឬ​បុណ្យ​ស​ក្ក័​ប៉ុណ្ណា​ក៏​ការប្រព្រឹត្តទៅ​មាន​ទម្លាប់​ឆ្លងកាត់​ជំនាញ​ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ដែល​គេ​

តែងតែ​ហៅ​(​បើកភ្លើង​ខៀវ​)​។​កត្តា​បែបនេះ​បាន​ជំរុញ​ឲ្យ​មាន​លើកឡើង​ពី​មតិ​មហាជន​ជា ច្រើន​នៅក្នុង​ខេត្តកំពង់ស្ពឺ ដោយបាន​ពោលថា ទាំង​អ្នករកស៊ី ទាំង​សមត្ថកិច្ច​ជា​មនុស្ស​តែមួយ​ដូចនេះ​មិនបាច់​រកមុខ​អ្នក​បំផ្លាញ​ព្រៃឈើ​នោះទេ​។​ ​យើង​ងាក​មក​មើល​ការ កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល​មួយទៀត​គឺ​ក្នុង ឧទ្យាន​ជាតិ​គិរី​រម្យ ដែល​ត្រូវ​ឈ្មួញ​លួច​កាប់​ក្នុង​ឧទ្យាន​ជាតិ​មួយ​នេះ​។ ទង្វើ​នេះ​គឺជា​ការ​បើកដៃ​ដោយផ្ទាល់​ពី​សំណាក់​មន្ត្រី​ការពារ​នៅ​ទីនោះ ហើយ​អនាគត​ឈើ​ប្រណីត​នឹង​

លែងមាន​ក្នុង​តំបន់​អភិរក្ស​នេះ​ទៀតហើយ​។ ជាងនេះទៅទៀត​មាន​មន្ត្រី​បរិស្ថាន ជាច្រើន​ដែល​បាន​បញ្ជូន​ឲ្យ​ទៅ ជួយ​ធ្វើ​ការងារ​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ​នោះ ភាគ​ជា​មន្ត្រី​នៃ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​ជា​អ្នកមើលការខុសត្រូវ​នៅ​ទីនោះ​។​ តាម សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ដែលមាន​មុខរបរ និង​ប្រាស្រ័យ​អនុផល​ព្រៃឈើ​តូចតាច​បាន​បង្ហើប​ប្រាប់​កម្ពុជា​ថ្មី​ថា សព្វថ្ងៃ​មាន​ឈើ​ប្រណីត​ជាច្រើន​បាន​ដឹក​ឆ្លងកាត់ និង​មាន​ឈើ​ប្រណីត​ជាច្រើន​ផ្សេងទៀត​បាន​កាប់​នៅក្នុង​ឧទ្យាន​នេះ​ដោយ ផ្ទាល់​ដោយ​ពួក​ឈ្មួញ​បាន​ត្រូវ​គ្នា​ជាមួយ​មន្ត្រី​ការពារ​នៅ​ទីនោះ ផ្ទាល់​។​ ​

តាម​ប្រភព​បាន​បញ្ជាក់ថា មន្ត្រី​ដែលមាន​តួនាទី​ការពារ​នៅ​ទីនោះ​គឺ​លោក ខន​.​សុខុន មានមុខ​ងារ​ជា​ប្រធាន​ផ្នែក​មន្ត្រី​បរិស្ថាន​ខេត្ត ហើយ​ឈ្មោះ​នេះ​ត្រូវបាន គេ​សង្ស័យថា​ជាម​នុស្ស​សំខាន់​របស់លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត សម្រាប់​ដើររក​ប្រាក់ចំណូល ដែល​បានមកពី​ការកាប់បំផ្លាញ​ព្រៃឈើ​ខាងលើ​។​ ​ឈើ​ដែល បាន​កាប់​និង​ដឹក​ចេញ​ត្រូវបាន​គេ​ប្រទះឃើញ​ចេញ​តាម​ច្រក​ខាងលិច ហើយ​នាំចូល​ទៅក្នុង​ទឹកដី​ស្រុក​កំពង់​សិលា​ខេត្ត​ព្រះសីហនុ​ដោយ​មួយថ្ងៃៗ ដឹក​មិន​ក្រោម​ពី​៤០​ទៅ​៥០​ម៉ូតូ​ទេ ហើយ​ក្នុង​មួយ​ម៉ូតូ​មិន​ក្រោម​ពី​៣​ផ្លាន​ឈើ​ឬ​(០,៣០​ម៉ែត្រត្រីគុណ​) នោះទេ​។​

​ចំណែក មួយទៀត​មន្ត្រី​ទាំងនោះ​បានអនុញ្ញាត​ឲ្យ​ដឹក​ចេញ​តាម​ច្រក​ផ្លូវ​ចូល​ភ្នំ គិរី​រម្យ​នេះ​ដោយផ្ទាល់​ដោយ​គេ​ប្រើប្រាស់​រថយន្ត​សេរី​ទំនើបៗ​របស់​ឈ្មួញ ធំៗ​ជា​អ្នក​ដឹក​។​ ​ជា​សូម​ណូ​ម​ពរ​ពី​ម​ជ្ឍ​ដ្ឋា​ន​ពលរដ្ឋ​បាន​សុំ​ឲ្យ​ថ្នាក់ដឹកនាំ​តាំងពី​ថ្នាក់​ខេត្ត​ក៏ដូចជា​ក្រសួង​មន្ទីរ​ដែល​ពាក់​ព​ន្ធ័​ចាប់​អារ​ម្ម​ណ៏​ពី​លើកឡើង​ខាងលើ​និង​បើក​ការស៊ើបអង្កេត​លើ​ករណីនេះ​ជាបន្ទាន់​កុំ​ឲ្យ​ជន​មួយ​ក្តាប់​តូច​បន្ត​ការ​បើកដៃ​បំផ្លាញ​ធនធានធម្មជាតិ​ដែល​កេ​រិ្ត​ពី​ដូនតា​ដែល​បាន​បន្សល់ទុក​រាប់​ទស្ស​វត្ត​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ថែរក្សា​និង​អភិរក្ស​ជា​សម្បត្តិ​ធម្មជាតិ​៕​