ប្រធានសមាគម សម្ព័ន្ឋ ប្រជាជនដើម្បីសន្តិភាពនាំអំណោយចុះសាកសួរសុខទុក្ខដល់ក្រុមកីឡាករប្រណាំងទូក

0

ខេត្ត​កំពង់ឆ្នាំង.ប្រធានសមាគម សម្ព័ន្ឋ ប្រជាជនដើម្បីសន្តិភាពនាំអំណោយចុះសាកសួរសុខទុក្ខដល់ក្រុមកីឡាករប្រណាំងទូកដែលរៀប

ចំឆ្លងឆ្នាំសកល ឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ នៅសួន
ច្បារទំនប់បឹងឈ្វាំងដែលទើបបង្កើតថ្មីៗ ក្នុងស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការរៀបចំ ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំសកល 2021 ឈានចូលឆ្នាំ
២០២២ លោកជំទាវ គ្រី សារ៉ន ប្រធានស្តីទី សមាគមសម្ព័ន្ឋប្រជាជនដើម្បីសន្តិភាព បានឆ្លៀតឱកាសនាំយកអំណោយ និងសាកសួរសុខទុក្ខដល់ក្រុមកីឡាករអុំទូកចំនួន២ក្រុម នៅសួនច្បារទំនប់ឈ្វាំង ស្ថិត នៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកជំទាវ គ្រី សារ៉ន ប្រធានស្ដីទីសមាគម សម្ព័ន្ឋប្រជាជនដើម្បីសន្តិភាព មានប្រសាសន៍ថា សូមកោតសរសើរដល់ទឹក
ចិត្តក្រុមកីឡាករ ប្រណាំងទូកទាំង អស់ ដែលឆ្លៀតឱកាស មកចូលរួមឆ្លងឆ្នាំសកល 2021 ឆ្លងចូល ឆ្នាំ 2022 ដែលនេះជាការចូលរួមយ៉ាងសកម្ម ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីញ៉ាំងឲ្យពិធីនេះបានអធិកអធមដែលប្រជាពលរដ្ឋមកទស្សនាបានសប្បាយរីករាយ។ និងជាចុងក្រោយ សូមបងប្អូនជាកីឡាករ សូមរួបរួមសាមគ្គីភាពឯកភាព នឹងឈ្នះឈ្នះទាំង
អស់គ្នា គ្មានអ្នកចាញ់ ។ ជាមួយ គ្នានេះ ក្នុងនាមសមាគម សម្ព័ន្ឋប្រជាជន ដើម្បីសន្តិភាព សូមនាំមកនូវសារុងចំនួន 80 និងថវិកាចំនួន 40 ម៉ឺនរៀលនិងនំមួយកេះផ្ដល់ជូនដល់ក្រុមកីឡាករផងដែរ ។

នៅក្នុងឱកាសនោះដែរ លោក យ៉ង់ សៅវុទ្ធី អភិបាលស្រុករលាប្អៀរ ក៏បានថ្លែងអំណរគុណ ដល់លោកជំទាវ គ្រី សារ៉ន ប្រធានស្ដីទីសមាគមសម្ព័ន្ឋប្រជាជនដើម្បីសន្តិភាពនិងសការី ដែលបាននាំយកអំណោយមកផ្តល់ជូននិងសាកសួរទុក្ខដល់ក្រុមកីឡាករក្នុងពេលនេះ លោកក៏បានបញ្ជាក់ដែរថាការ
រៀបចំ ឆ្លងឆ្នាំសកល2021ចូលឆ្នាំ2022 នេះស្រុករលាប្អៀរ បានរៀបចំឲ្យមានការប្រគុំតន្ត្រីបាញ់កាំជ្រួច និងតាំងលំអល្អភ្លើងពណ៌ នៅជុំវិញសួនច្បារទំនប់បឹងឈ្វាំងនេះផងដែរ៕
សុខ គឹមសៀន