ឧត្តរមានជ័យ: នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរខេត្តឧត្ដរមានជ័យ ដែលដឹកនាំដោយឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ីប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈកម្មការសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹង
នៃព្រឹទ្ធសភា ដែលចុះមកបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ ដឹកនាំដោយឯកឧត្ដម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹង នៃព្រឹទ្ធសភា ដើម្បីពិនិត្យតាមដាន និងជំរុញការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និងឈ្វេងយល់អំពីសិទ្ធិទទួលបានសុខភាព ជាពិសេស ស្ត្រី
និងកុមារក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តឧត្តរមានជ័យ ផងដែរ។ ក្នុងកិច្ចប្រជុំពិភាក្សានេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូអមដំណើរ គណៈកម្មការទី១ នៃព្រឹទ្ធសភា ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវមន្ទីរ-អង្គភាព លោកនាយក-នាយករដរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ គណៈអភិបាអ្នកពាក់ព័ន្ធមួយចំនួនទៀតបានអញ្ជើញចូលរួមផងដែរ៕ដោយ:ចាន់ ធី






































