អាជ្ញាធរក្រុងសំរោងត្រៀមអបអរសាទរ និងទទួលឆ្នាំថ្មីឆ្នាំ២០២២

0

ខេត្តឧត្តរមានជ័យ: ក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០២១ ឈានចូល ឆ្នាំ២០២២ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខ ក្រុមការងារថ្នាក់ក្រុង ក្រោមការដឹកនាំរបស់លោក អ៊ុន សុភ័ក្រ អភិបាល នៃគណៈអភិបាលក្រុងសំរោង ក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍កំសាន្តសប្បាយជូនប្រជាពលរដ្ឋ សាធារណៈជន ភ្ញៀវទេសចរណ៍ តាមរយៈការតុបតែងលម្អភ្លើងពណ៌ តន្ត្រីស្គរដៃ ជាការកំសាន្តអបអរសាទរទទួលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២៕ដោយ:ចាន់ ធី