កិច្ចប្រជុំសាមញ្ញលើកទី៣១ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត តាមរយៈប្រព័ន្ធវីដេអូZoom

0

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣១ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត តាមរយៈប្រព័ន្ធវីដេអូZoom ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។
របៀបវារៈនៃកិច្ចប្រជុំនេះមាន៖
១. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាខេត្ត។
២. ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២១ និងទិសដៅការងារបន្តខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។
៣. -ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤ ខេត្តស្វាយរៀង។
-ពិនិត្យ និងអនុម័តលើសេចក្ដីណែនាំស្ដីពីដំណើរការ នៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តស្វាយរៀង។
៤.ស្តាប់របាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២១ និងទិសដៅការងារបន្តខែមករា ឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៥. ស្តាប់របាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២១ និងទិសដៅការងារបន្តខែមករា ឆ្នាំ២០២២ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។
៦. សេចក្តីផ្សេងៗ(កិច្ចប្រជុំសាមញ្ញលើកទី៣២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២៕គឹមសេង