កំពង់ឆ្នាំង ÷ រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១រដ្ឌបាលខេត្តកំពង់ឆ្នាំងធ្វើពិធីក្រុងពាលីនៅរមណីយដ្ធានឈ្វាំងសែនជ័យដែលស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងពិនិត្យមើលការបាញ់កាំជ្រួច
បណ្តែតប្រទីប និងការប្រណាំងទូកដើម្បីអបអរសាទរឆ្លងឆ្នាំសកល២០២១ ឈនចូលឆ្នាំ២០២២ដោយបានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិ
បាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង
ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល
ខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមរបស់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីតំណាងមន្ទីរស្ថាប័នជុំវិញខេត្ត រួមនឹងអាជ្ញាធរមូលដ្ឋានផងដែរ ៕ សុខ គឹមសៀន







































