​​មេកគ​គី​ដ៏​ធំ​មួយ នៅមុខ​ព្រះអង្គ​ចេក​ព្រះអង្គរ​ចម​បាន​បាក់​សង្កត់​ម៉ូតូ​កង់​បី​ ​ដែលមាន​ភ្ញៀវ​ម្នាក់​ជិះ​តែ​សំណាងល្អ​មិន បណ្តាល​ឲ្យ​មាន​គ្រោះ​នោះទេ​

0

​ខេត្តសៀមរាប​៖ ម៉ូតូ​កង់​បី​មួយគ្រឿង​បាន​ចូលមក​ចត​អុជ​ធូប​នៅ​ទី​សក្ការៈបូជា​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​ហើយ​ចតរ​ម៉ក​ម៉ូតូ​នៅ​ចំ​ខាងក្រោម​ដើម​គគី ហើយ​នៅក្នុងរ​ម៉ក​ម៉ូតូ​កង់​បី​នោះ​មាន​ ​ភ្ញៀវ​ជិះ​ចំនួន​២​នាក់​តែ​នៅពេល​កើត​នោះ​ភ្ញៀវ​នៅតែ​ម្នាក់​នៅក្នុងរ​ម៉ក​រួម​និង​តៃកុង​ម៉ូតូ ស្រាប់ ពេលនោះ​មែក​ដើម​គគី​ដ៏​ធំ​មួយ​បាន​បាក់​សង្កត់​មកលើរ​ម៉ក​នោះ ប៉ុន្តែ​សំណាងល្អ​ណាស់​ដោយ​គុនបុណ្យ​ព្រះអង្គរ​ចេក​ព្រះអង្គរ​ចម​ជួយ​ទើបបាន​ផុតពី​គ្រោះថ្នាក់​បាន ចំណែក​តៃកុងរ​ម៉ក​កង់​បី​ក៏​ផុតពី​គ្រោះ ថ្នាក់​ផងដែរ​ហើយ​បច្ចុប្បន្ននេះ​អាជ្ញាធរ​កំពុង​កាត់​មែកឈើ​ចេញ​ព្រមទាំង​ព្រមទាំង​ធ្វើការ​សំ​អា​ ​ហេតុ​ការគួ​ឲ្យ​ភ្ញាក់ផ្អើល​ដោយសារ​មេក​គគី​បាក់​សង្កត់ពីលើរ​ម៉ក​ម៉ូតូ​កង់​បី​ទាំង​កណ្តាល ព្រឹក​តែ​ពុំមាន​រងរបួស​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ៩ និង ៥០​នាទី​ព្រឹក​ថ្ងៃទី​៣០​ខែសីហា ឆ្នាំ​២០១៤​ស្ថិតនៅ​ភូមិ​ម​ណ្ឌុ​ល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។​ ​DSC_0795

តាម​សម្តី​របស់​ជនរងគ្រោះ​ដែល​អង្គុយ​លើ​ម៉ូតូ​កង់​បី​បាន​ប្រាប់ថា គាត់​មានការ​ភិតភ័យ​ណាស់​ ​ទោះបី​រូបគាត់​ពុំមាន​គ្រោះថ្នាក់​ដល់​ជីវិត​ក៏ដោយ ព្រោះ​អី​នេះ​ជា​លើកទីមួយ​ហើយ​ដែល​រូបគាត់​បាន​ជួបប្រទះ​នៅ​កា​បាក់​មេក​ឈើ​សង្កត់​ពី ​លើ​ម៉ូតូ​កង់​បី​បែបនេះ ខណៈពេលដែល​គាត់​កំពុង​អង្គុយ​នៅលើរ​ម៉ក​កង់​បី​ជជែក​លេង​ជា​តែ​ ​កុង​រងចាំ​ប្អូនស្រី​របស់គាត់​ចូល​អុច​ធូ​កនៅ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ស្រាប់តែ​ ​មាន​ហេតុ​ការកើតឡើង​ដោយ​មិនដឹង​ខ្លួន​សោះ​។​ DSC_0794

លោក អនុសេនីយទោ ស៊ូ វ៉ាន់​ដេ​ត នាយប៉ុស្តិ​រដ្ឋបាល​សង្កា​ត់​ស្វាយដង្គំ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​កន្លែងកើតហេតុ​ថា បន្ទាប់ពី​កើតហេតុ​ភ្លាម​កម្លាំង​របស់លោក​បាន​ទៅដល់ រួច​ក៏​រាយ​ ​ការណ៍​ទៅ​ថ្នាក់លើ និង អាជ្ញាធរ​ជំនាញ​ដើម្បី​ធ្វើការ​បោសសំអាត​នៅតាម​ដងផ្លូវ​នេះ​ឡើងវិញ​ ​ខណៈពេលដែល​មានការ​កកស្ទះ​ចរាចរណ៍​អស់​មួយសន្ទុះ​ធំ​។​លោក​បន្តថា ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​កង់​បី​មានឈ្មោះ គង់ បូរី ភេទ​ប្រុស​អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប រង​ការខូចខាត អស់​មួយចំនួនធំ រីឯ ស្ត្រី​ជា​ភ្ញៀវ​ខ្មែរ​ទាំងពីរ​នាក់​បងប្អូន​ ​មាន​ទីលំនៅ​ភ្នំពេញ​ដែល​មក​ដើរលេង​កម្សាន្ត​នៅ​ខេត្តសៀមរាប​ទើបបាន​៣​ថ្ងៃ​មិន​បណ្តាល​ ​ឲ្យ​រងរបួស​នោះទេ​៕ ​ ​