ខេត្តកំពង់ឆ្នាំង ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង
កាលពី រសៀលថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2021 បានរៀបចំក្រុងពាលី រមណីយ
ដ្ឋានទំនប់ទឹកបឹងឈ្វាំង សែនជ័យ ដែលទើបបានកសាងរួចរាល់ជាស្ថាពរ សម្រាប់បម្រើវិស័យទេសចរណ៍ និង ទទួលកម្ម
វិធីឆ្លងឆ្នាំសកល2021ឈានចូលឆ្នាំ
២០២២ ដែលប្រព្រឹត្តឡើង នៅរមនីយដ្ឌានទំនប់បឹងឈ្វាំងសែនជ័យ ស្ថិត នៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។
ក្រោយកិច្ចក្រុងពាលីរួច ឯកឧត្តមបណ្ឌិតសភាចារ្យ អមដំណើរដោយឯកឧត្តមអភិបាលខេត្ត អភិបាលខេត្តរងបានអញ្ជើញទស្សនាការប្រណាំងទូកនិង បាញ់កាំជ្រួច ក្នុងពេលរាត្រី ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង ។
សូមបញ្ជាក់ដែរថា បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួម ក្នុងកម្មវិធីឆ្លងឆ្នាំសកលចាប់ពីថ្ងៃទី 30 ដល់ថ្ងៃទី 31 ធ្នូ បានចូលរួមទៅលេងកម្សាន្តនៅរមណីយដ្ឋានទំនប់បឹងឈ្វាំងសែនជ័យ យ៉ាងច្រើនកុះករក្នុងពេលរសៀលនិងពេលរាត្រី
ម្នាក់ៗប្រកបដោយទឹកមុខសប្បាយ
រីករាយនិងមានការពិសាអាហារតាមមាត់បឹង ដែលអមដោយភ្លើងចម្រុះពណ៌ និងទស្សនាការបាញ់កាំជ្រួច ដែលមានរយៈពេលប្រមាណជា 20 នាទី។
ដោយឡែកតាមរមណីយដ្ឋាននិងសួនកំសាន្តនានាក្នុងខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៍បានរៀបចំឲ្យមានការប្រគំតន្ត្រី បាញ់កាំជ្រួច និងងតុបតែង កែលម្អភ្លើងពណ៌ផងដែរ ដែលក្នុងនោះមានសួនច្បារសម្ដេចចៅហ្វាងវាំងគង់ សំអុល. សួនកុមារមុខសាលាខេត្ត. សួនវិមានឯក
រាជ្យនិងសួនរង្វង់មូលទូកជាដើមផងដែរ៕
សុខ គឹមសៀន




































