ម៉ូតូ០២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់០១នាក់និងរបួសធ្ងន់០១នាក់

0

ខេត្តឧត្តរមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើកំណាត់ផ្លូវជាតិលេខ៦៧ ចន្លោះបង្គោលគីឡូលេខ(៩៥ – ៩៦ )នៅវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្ថិតក្នុងភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បង្ករឡើងរវាងម៉ូតូវ៉េវ និងម៉ូតូឌ្រីម បណ្តាលឲ្យស្លាប់ ១នាក់ រងរបួសធ្ងន់ ១នាក់ រីឯម៉ូតូ ២គ្រឿងខូចខាតទាំង០២ ។

– អ្នកបើកបរម៉ូតូឌ្រីម មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស បើកបរម៉ូតូម៉ាក Honda Dream ពណ៍ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ សៀមរាប 1AE – 3040 រងរបួសធ្ងន់ត្រង់ក្បាលបណ្ដាលឱ្យសន្លប់ ។
– អ្នកបើកបរម៉ូតូវ៉េវ ឈ្មោះ សូរ សែម ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរ កសិករ បើកបរម៉ូតូម៉ាក Wave S ពណ៍ខ្មៅ ពាក់ផ្លាកលេខ កំពត 1G – 1780 ស្លាប់នៅនឹងកន្លែងកើតហេតុ ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាក Honda Dream ប្រើប្រាស់ល្បឿនលឿន ។
ចំណែក វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក​ ដេីម្បីចាត់ការបន្តតាមនិតិវិធី​ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ:ចាន់ ធី