បន្ទាយមានជ័យ៖ នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យកាលពីសាយ័ន្តកាលដល់រាត្រីថ្ងៃទីចុងខែធ្នូឆ្នាំ២០២១ បានរៀបចំពិធីដ៏មហោឡារឹករំលឹកខួបអនុស្សាវរីយ៍ទី២៣ឆ្នាំ នយោបាយឈ្នះ ឈ្នះ (២៩ធ្នូ១៩៩៨-២០២១)របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ។
កម្មវិធីនោះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី។
និងចូលរួមដោយលោកទេព ឃុនណាល់ ទីប្រឹក្សាសម្តេចតេជោ ,លោកជំនួយការសម្តេចតេជោ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តនិងលោកជំទាវជ័យ ណារី ,លោកលោកស្រីអភិបាលរងខេត្ត ,លោកឧត្តមសេនៅយ៍ទោសេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥និងជានាយសេនាធិការ,
លោករងយោធភូមិភាគទី៥និងជាមេទិសទី១ បន្ទាយមានជ័យលោកព្រះរាជអាជ្ញា ប្រធានតុលាការ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធាន/អនុប្រធានមន្ទីរ អភិបាល/រងស្រុកក្រុង លោកយ៉ាង គឹមហ៊ុយ ប្រធានក្រុមការងារអភិវឌ្ឍន៍តំបន់បឹងជង្រុក- ៦៧១ តេជោឈ្នះ ឈ្នះ កងកម្លាំង មន្ត្រី កងស៊ីម៉ាក់ យុវជន៦ក្រុមនិងពលរដ្ឋជាង១.០០០នាក់ ។
លោកស្វាយ ជា អភិបាលស្រុកម៉ាឡៃបានអោយដឹងថា: នេះជាការប្រារព្ធពិធីលើកដំបូងនិងយ៉ាងមហោឡារឹកនូវខួបលើកទី២៣ឆ្នាំនៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោហ៊ុន សែន នៅស្រុកម៉ាឡៃ ដែលជាទីកន្លែងប្រវត្តិសាស្ត្រសង្គ្រាមដ៏សំខាន់ទី១ នៃអតីតកងកម្លាំងខ្មែរក្រហមបានផ្តាច់ខ្លួនមកអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ដែលបានឈានទៅបញ្ចប់សង្គ្រាមទាំងស្រុង ហើយនាំមកនិងសន្តិភាព ការផ្សះផ្សារជាតិ និងការអភិវឌ្ឃន៍។
គឺប្រារព្ធនៅតំបន់អភិវឌ្ឍន៍បឹងជង្រុក -៦៧១ តេជោឈ្នះ ឈ្នះ ដែលជាអតីតព្រៃបន្លា សមរភូមិក្តៅ ជាអតីតចម្ការមីននិងជាអតីតតំបន់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ពុះកញ្ជ្រោល មកបញ្ចប់ទាំងស្រុង ហើយមានការអភិវឌ្ឍន៍បែបទំនើប. ។ ហើយបច្ចុប្បន្ន តំបន់នេះមានពលរដ្ឋរស់នៅ២.២១៥នាក់និងកំពុងស្នើសុំបង្កើតជាភូមិថ្មីមួយបំបែកពីភូមិប្រាសាទនិងភូមិបឹងអំពិលឃុំទួលពង្រ ។
លោកឈឹម ប៊ុននី ប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃ -អតីតមេបញ្ជាការរងកងពលធំលេខ៤៥០ ម៉ាឡៃនិងជាតំណាងអតីតកងកម្លាំងអតីតខ្មែរក្រហមតំបន់ម៉ាឡៃបានអត្ថបទដ៏កម្រមួយស្តីពីប្រវត្តិសាស្ត្រការធ្វើសមាហរណកម្មរបស់អតីតខ្មែរក្រហមមកជាមួយរាជរដ្ឋាភិបាលកម្ពុជា។ហើយតំបន់បឹងជង្រុកនេះជាផ្នែកមួយនៃភូមិសាស្ត្រយោធា សមរភូកមិប្រយុទ្ធដ៏ក្តៅគគុកមួយ។
ឯកឧត្ដមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា :បើគ្មានសម្តេចតេជោហ៊ុន សែន ស្ថាបនិកនៃនយោបាយឈ្នះ ឈ្នះ និងសន្តិភាពទេ ក៏គ្មានសុខសន្តិភាព ការបង្រួបបង្រួមជសតិ ការអភិវឌ្ឍន៍ សុខុដុមរម្យនា ជីវភាពធូរធារ។ ពិសេសចុងក្រោយនេះ គឺស្ថិរភាពនយោបាយ ការដោះស្រាយនូវបញ្ហារីករាលដាលនៃជម្ងឺកូវីដ១៩ដែរ ។
ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងរំលឹកគុណបំណាច់និងសមិទ្ធផលនៃនយោបាយឈ្នះ ឈ្នះ មរតកសម្តេចតេជោហ៊ុន សែន បិតាសន្តិភាព ការអភិវឌ្ឍន៍ ។
ឯកឧត្ដម គាំទ្រនូវខ្លឹមសារដែលវាគ្មិនខាងលើរំលឹក លើកឡើង ផ្តល់មតិយោបល់និងវាយតម្លៃលើគុណូបក្ការ:គុណនៃនយោបាយឈ្នះ ឈ្នះ ដែលកើតចេញពីគំនិតផ្តួចផ្តើម ដឹកនាំ អនុវត្តដ៏ឧត្តុង្គឧត្តម ថ្លៃថ្លារបស់សម្តេចអគ្គមហាបតិតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី ។
ដោយឡែកសម្រាប់តំបន់អភិវឌ្ឍន៍បឹងជង្រុកតែជីឈ្នះ ឈ្នះនៅឃុំទួលពង្រស្រុកម៉ាឡៃ លោកប៉ាន់ខែម ប៊ុនថន បានរំលឹក វាយតម្លៃសង្ខេបពីការខិតខំប្រឹងប្រែងប្រែងរបស់ក្រុមការងារខុទ្ធកាល័យសម្តេចតេជោដែលលលកដឹកនាំចុះមកនិងរដ្ឋបាលខេត្ត ស្រុក ឃុំ មន្ទីរ អង្គភាពជំនាញ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ កងទ័ព ស្ថាប័នតុលាការនិងអយ្យការអមសាលាដំបូង កងឯកភាពសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) ក្រុមការងារទទួលអភិវឌ្ឍន៍ដឹកនាំដោយលោកយ៉ាង គឹមហ៊ុយនិងចាស់ទុំ(អតីតមេខ្លោងក្រុមទំនាស់ដីធ្លីគ្រប់ក្រុម) ពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងឡាយ…ដែលមានឆន្ទះនិងសកម្មចូលរួមសហការសម្របសម្រួលដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ារ៉ៃនៅទីនេះ ។
ពោលគឺបានប្រៃក្លាយតំបន់បង្ហូរឈាម ហែកហួរ សមរភូមិ តំបន់ខ្សត់ខ្សោយដាច់ស្រយាលនេះទៅជាតំបន់អភិវឌ្ឍន៍លើគ្រប់ផ្នែក
តាំងពីដីសុវត្ថិភាពពីគ្រាប់ផ្ទុះ ចែកដី កសាងផ្ទះ ស្រះ អណ្តូង ប្រឡាយ ផ្លូវលូ ស្ពាន ភ្លើង ទឹកស្រះ សាលារៀន មណ្ឌលសុខភាព ការបង្កបង្កើនផល ដែលបានទទួលថវិកាឧបត្ថម្ភពីសម្តេចតេជោហ៊ុន សែន នុងសម្តេចកិត្តិព្រឹត្តបណ្ឌិត តាមរយ:លោកឧត្តមសេនីយ៍ត្រីតឹក ប៊ុនធឿន ១ម៉ឺនដុល្លាសរអា ,ថវិការរដ្ឋបាលខេត្តតាមរយ: ឯកឧត្ដម អ៊ុំ រាត្រី ចំនួន៣០លានរៀល និងសប្បុរសជននានាសម្រាប់រៀបចំពិធី ,ការរៀបនំបញ្ចុកសន្តិភាពជប់លៀង,ការចំណាយផ្សេងៗនិងការប្រគុំតន្ត្រីខ្នាតធំនិងការសម្តែងក្រុមកម្លែងរបស់នាយក្រឹមនាពេលយប់ ៕ដោយ៖ឃិន គន្ធា






































