ភ្ញៀវត្រៀមកក់តង់តាមរមណីយដ្ឋានធម្មជាតិ ដើម្បីលំហែរកាយនាដងព្រៃភ្នំ ក្នុងឱកាសថ្ងៃឆ្លងឆ្នាំ

0

ខេត្តបាត់ដំបង: ភ្ញៀវទេសចរ​ណ៍ជាតិ ចាប់ផ្តើម​កក់​តង់ ដើម្បីសម្រាកលំហែរកាយ ​ក្នុងឱកាស​ឆ្លងឆ្នាំ​សកល ២០២១ ចូល ២០២២ តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ ក្នុងខេត្តបាត់ដំបង​។​

​លោក អ៊ុច អ៊ុំ​ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តបាត់ដំបង បាន​បញ្ជាក់ថា នៅ​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១​នេះ​ ក្នុងឱកាស​រាត្រី​ឆ្លង​ឆ្នាំ​សកល ឆ្នាំ ២០២១ – ២០២២ ឈានចូល​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២ នេះ នៅតាម​បណ្តា​រមណីយដ្ឋាន ទេសចរណ៍ ធំៗ មួយចំនួន ក្នុង​ខេត្ត ត្រូវបាន​ភ្ញៀវ ក្នុងស្រុក កក់​តង់ ដើម្បី​សម្រាកពេលរាត្រី ជាច្រើន​ហូរហែរ ចាប់តាំងពី ពីរ​សប្តាហ៍ មុន​មក​។​

​រមណីយដ្ឋាន​ទេសចរណ៍ នៅក្នុង​ខេត្តបាត់ដំបង មាន​ចំនួន ២៣ រួមមានៈ រមណីយដ្ឋាន ប្រាសាទ​បាណន់ រមណីយដ្ឋាន ភ្នំ​សំពៅ ប្រាសាទឯកភ្នំ អាងទឹក​កំពីងពួយ ទឹកធ្លាក់ ៥៣ ភ្នំព្រឹក រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក រមណីយដ្ឋាន ភ្នំ​កំពូល រមណីយដ្ឋាន វាល​ចម្បាំង ខេ​ម​សាយ សហគមន៍​អេកូ​ទេសចរណ៍ ទឹកធ្លាក់​អូរ​ជាំ សហគមន៍​អេកូ​ទេសចរណ៍ ព្រែក​ទាល់ ជាដើម​។​

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍ បាន​បន្ថែមថា ក្នុងចំណោម រមណីយដ្ឋាន ទេសចរណ៍ ទាំង​ ២៣ កន្លែង​ខាងលើ មាន​រមណីយដ្ឋាន ចំនួន ៦ កន្លែង ទទួលភ្ញៀវ​សម្រាក​កម្សាន្ត បោះតង់​ឆ្លង​រាត្រី មានដូចជា រមណីយដ្ឋាន ចំការ​ស្វាយ រមណីយដ្ឋាន ស្ទឹង​ថ្មដា​ចំការ​ធុ​រេ​ន រមណីយដ្ឋាន ចំការ​ធុ​រេ​ន​អូរ​តង រមណីយដ្ឋាន ខេ​ម​សាយ សហគមន៍​អេកូ​ទេសចរណ៍ ទឹកធ្លាក់​អូរ​ជាំ និង​សហគមន៍ អេកូ​ទេសចរណ៍ ព្រែក​ទាល់​។​

​លោក អ៊ុច អ៊ុំភី​នីស្សា​រ៉ា បាន​បញ្ជាក់ដែរថា ភ្ញៀវទេសចរណ៍ ចាប់ផ្តើម​ជ្រើសរើស ចូល​លេង​កម្សាន្ត នៅតាម​គោលដៅ​ទេសចរណ៍​នេះ ដោយសារ​ជំងឺ​កូ​វីដ​- ១៩ មាន​សភាព​ស្ងប់ស្ងាត់ និង​ម្យ៉ាងទៀត បានជា​ឱកាស​ផ្លាស់ប្តូរ​បរិយាកាស​ ជាមួយ​តំបន់​ជួរ​ព្រៃភ្នំ ជ្រោះ​ជ្រង​ជ្រលង​ដងអូរ គយគយគនទេសភាព ប៉ុន្តែ​ទោះទោះបីជា៉ាងនេះក្តី ក៏​លោកទ​ទួ​ច​សំណូមពរ ដល់​គ្រប់​អ្នកទេសចរ​ណ៍ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ ការពារ ៣​កុំ ៣​ការពារ ឲ្យ​បានល្អ ដើម្បី​សុវត្ថិភាព និង​ក្តី​សុខសាន្ត​៕ អត្ថបទ : ព្រាប.ស