យប់ថ្ងៃឆ្លងឆ្នាំសកល ក្នុងពិធីអុំទូកបង្ហោះ គោម បាញ់កាំជ្រូចនៅរមណីយដ្ឋានបឹងឈ្វាំងសែនជ័យ

0

កំពង់ឆ្នាំង ក្នុងពិធីឆ្លងឆ្នាំសកល ២០ ២១ចូលឆ្នាំ២០២២ នៅក្នុងរមណីយដ្ឋានបឹងឈ្វាំងសែនជ័យ ក្នុងឃុំរលាប្អៀរស្រុករលាប្អៀរ រដ្ឋបាលខេត្តកំពង់ ឆ្នាំងបានរៀបចំការកំសាន្តមានការអុំទូកប្រណាំង ការដុតគោម ការបាញ់កាំជ្រូច និងប្រគុំតន្ត្រីសម័យក្រោមអធិបតីភាពឯក ឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុម ការងារជាតិថ្នាក់កណ្ដាលចុះពង្រឹងខេត្តកំពង់ឆ្នាំង ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរថ្នាក់ជាតិ និងថ្នាក់ខេត្តជាច្រើនរូបទៀត ក្នុងនោះក៏មានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុក និងខេត្តកំពង់ឆ្នាំងមកចូលរួមលេងកំសាន្ត ប្រមាណជាង ៤ ពាន់នាក់ផងដែរ ។

លោក យ៉ង់ សៅវុទ្ធី អភិបាល ស្រុករលា
ប្អៀរ បានអោយដឹងថា នៅក្នុងថ្ងៃឆ្លងឆ្នាំសកលទី ៣០ និង ៣១ ពីរថ្ងៃនេះ នៅរមណីយដ្ឋានបឹងឈ្វាំងសែនជ័យមានប្រជាពលរដ្ឋមកចូលរួមលេង កម្សាន្តប្រមាណជាង ៤ពាន់ ដោយឡែកនៅ
ក្នុងពិធីឆ្លងឆ្នាំសក លនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុករ៉ាប៊ុន និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបា នអញ្ជើញចូលរួមជាអធិបតីភាពក្នុងការទស្សនា ការអុំទូកប្រណាំង ការបង្ហោះគោម ការបាញ់កាំជ្រួច និងការប្រគំតន្ត្រីសម័យជូនប្រជាពល រដ្ឋលេងកម្សាន្តយ៉ាងសប្បាយរីក រាយ
ផងដែរ ។

ក្នុងឱកាសនោះ ឯក ឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានបានផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាករអុំទូកចំនួន២ទូក ដែលមានទឹកប្រាក់ចំនួន
១ ពាន់ដុល្លារ ផងដែរ ។

ដោយឡែក ជួបជាមួយក្រុមអ្នកយកព័ត៌
មានយើង លោក ពៅ ឈឿនមេឃុំរលាប្អៀរបាននិយាយឲ្យដឹងថាបឹងឈ្វាំងសែនជ័យ នេះពីដើមឡើយ មានទំហំតូច និងមានទឹកតិចតួចប៉ុណ្ណោះ ប៉ុន្តែប៉ុន្មាន ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហា សេ នាបតីតេជោ ហ៊ុនសែន នាយករដ្ឋ មន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងក្រុមការងារព្រមទាំងឯក ឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង
បានចំណាយថវិកាជីកស្ដារពង្រីកបឹងឈ្វាំងសែនជ័យនេះកាន់តែធំ មានទំហំ ៣៣ ហិកតា ដែលអាចស្តុកទឹករាប់លានម៉ែត្រគូប ដើម្បីផ្គត់ផ្គង់ទឹកធ្វើស្រែរាប់ពាន់ហិកតា ជូនប្រជាពលរដ្ឋចំនួន ៣ ឃុំ
គឺឃុំរលាប្អៀរ ឃុំអណ្តូងស្នាយ និងឃុំគោកបន្ទាយ ធ្វើឲ្យប្រជាកសិករសប្បាយរីករាយឡើងខ្លាំង ដោយ
សារទទួលបានទិន្នផលស្រូវខ្ពស់ធ្វើឲ្យជីវភាពរស់នៅកាន់តែប្រសើរឡើង ។

ជួសមុខឲ្យប្រជាកសិករនៅ ក្នុងមូលដ្ឋាន លោមេឃុំ សូមថ្លែងអំ ណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន ឯកឧត្តមបណ្ឌិ តសភាចារ្យ អ៊ុករ៉ាប៊ុន និងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់អភិវឌ្ឍន៍អាងស្តុក ទឹកបឹងឈ្វាំងនេះ ដែលផ្តល់សារប្រ យោជន៍យ៉ាងសំខាន់សម្រាប់ប្រជាកសិករយើង ។ ជាមួយគ្នានេះដែរក៏បានអភិវឌ្ឍន៍ តំបន់បឹងឈ្វាំងនេះឲ្យក្លាយទៅជាតំបន់ទេសចរណ៍ ឱ្យប្រជាពលរដ្ឋបានមកលេងកម្សាន្តនិងលក់ដូរចំណីអាហារនិងផលិតផលផ្សេងៗនៅក្នុងសហគមន៍ជូនភ្ញៀវទេសចរណ៍ដើម្បីលើកកម្ពស់ជីវភាពបានមួយកម្រិតថែមទៀត ។
ដាក់រូបនិងសំឡេងសម្ភាសន៍ លោកពៅ ឈឿន មេឃុំរលាប្អៀរ

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិត បានការអនុវត្តគោល

នយោបាយឈ្នះឈ្នះធ្វើឱ្យមាតុភូមិ
កម្ពុជាមានសុខសន្តិភាពមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ។ ពិសេសក្នុងវិបត្តិជំងឺកូវីដ ១៩ជាជម្ងឺ រាតត្បាតពេញពិភពលោកយើងនេះ ប្រមុខរាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់គិតគូរដល់សុខភាពរបស់ប្រជាពលរដ្ឋ ដោយបានស្វះស្វែងរក
ថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋបាបជាង ៩០ ភាគរយ ធ្វើឲ្យជំងឺកូវីដ19 នៅក្នុងប្រទេសកម្ពុជាបានថយចុះជាលំដា ប់ ហើយនៅក្នុងអំឡុងខែវិច្ឆិកានេះប្រមុខរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញនិងក៏បានប្រកាសបិទព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈផងដែរ ដែលធ្វើឱ្យប្រជាពលរដ្ឋរីករាយសប្បាយចិត្តដោយបានប្រកប មុខរបរលក់ដូរចិញ្ចឹមជីវិតឡើងវិញដើម្បីទ្រទ្រង់ជីវភាពរស់នៅ ក្រោមដំបូលសុខសន្តិភាព និងការអភិ វឌ្ឍន៍ ។
ជយោ !! សន្តិភាព …. ជយោ!!ព្រះរាជាណាចក្រកម្ពុជាអច្ឆិរយៈ
ក្នុងឱកាសចូលឆ្នាំសកល២០២២ថ្មីនេះ យើងខ្ញុំសូមគោរពជូនពរដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងប្រជា ពលរដ្ឋនៅទូទាំងប្រទេស សូមជួបប្រមកទះតែនឹងសេចក្តីសុខពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ៕ សុខ គឹមសៀន