ប្តីកំណាចកាប់កាត់ក វះពោះប្រពន្ឋ និងកាប់បុរសអ្នកជិតខាងម្នាក់ស្លាប់ ថែមកាប់កូនប្រុសស្រី ០៣នាក់ រងរបួសធ្ងន់​

0

ខេត្តកំពង់ធំ ៖ប្តីកំណាច ដោយសារ​ឥទ្ធិពល​តែ​ទឹកប្តូរនិស័យដាច់ចិត្តលើកដៃកាត់ក វះពោះប្រពន្ឋ ថែមកាប់បុរសអ្នកជិតខាងស្លាប់ម្នាក់ រួមទាំង​កូនប្រុស​ស្រី​របួស​ធ្ងន់​3នាក់ថែមទៀត។

ហេតុការណ៍ដ៏រន្ធត់ និងបង្កឲ្យមានការភ្ញាក់ផ្អើលនេះ.បានកើតឡើងនៅ​ ម៉ោងជាង៧យប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិពន្លៃ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

យោងតាមរបាយកការណ៍​ របស់ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ុល ឡា អាយុ៣៣ឆ្នាំ បន្ទាប់​ពី​បានផឹកសុរា លុះស្រវឹងជោគជាំ ក៏មកផ្ទះរករឿងប្រពន្ឋកូន ឈ្លោះ​ប្រកែកគ្នា​ ដោយកំរោលចូលក៏បាន ទាញពូថៅ មកកាប់ប្រពន្ឋ លុះស្លាប់ក៏បាន កាត់ក្បាលចេញពីដងខ្លួន ហើយវះពោះប្រពន្ឋ ឈ្មោះ យ៉ន អឿន អាយុ៣០ឆ្នាំ
បណ្តាល​ឲ្យ​ស្លាប់​នៅកន្លែង​កើតហេតុ។
នៅក្នុង​ហេតុការណ៍.បុរស​ជា​ប្តី​បានយក​ពូថៅ.ទៅកាប់អ្នក​ជិតខាង​ចំកញ្ចឹងក ភេទប្រុស​ឈ្មោះ ពេជ ហ៊ុន អាយុ ៥៦ ឆ្នាំបណ្តាលឲ្យស្លាប់ផងដែរ មិនតែប៉ុណ្ណោះកូនប្រុសស្រីបង្កើត​៣នាក់ក៏ត្រូវបុរសជាឪពុករូបនេះ កាប់បណ្តាលឲ្យរងរបួសធ្ងន់៕

បន្ទាប់​ពី​មានហេតុការណ៍ ឃាតកម្ម​ឪពុក​សម្លាប់​ប្រពន្ធ​កូន
សមត្ថកិច្ច​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ ចុះឡោមព័ទ្ធជនសង្ស័យ ចាប់ឃាត់ខ្លួនឪពុក​ដែល​ជា​ឃាតករ​ បានដោយជោជ័យ និងនាំខ្លួនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បី​កសា​សំណុំរឿងបញ្ជូនមកតុលាការ.ដើម្បី​ចាត់វិធានការតាមផ្លូវច្បាប់។
ដោយ​ប៊ុន រដ្ឋា