ឃាត់ខ្លួននគរបាលពីរនាក់ករណីបាញ់បោះអាវុធគ្មានការអនុញ្ញាតិក្នុងថ្ងៃឆ្លងឆ្នាំ

កណ្តាល៖ ជនសង្ស័យពីនាក់ម្នាក់ជានគរបាល បានត្រូវនគរបាលស្រុកល្វាឯមឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកកាំភ្លើងបាញ់ឡើលើ កំដរការអផ្សុក ឆ្លងឆ្នាំថ្មី ។

ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២២និង៥០នាទីយប់

ចំណុចមុខស្ថានីយប្រេងរបស់ឈ្មោះម៉ាន់ ពិសី ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម  ខេត្តកណ្តាល ។ 

នគរបាលស្រុកល្វាឯមបានអោយដឹងថា ជនសង្ស័យទី១ឈ្មោះផាន់ ហ៊ុយហាក់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ទីលំនៅផ្ទះលេខ៨២ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី២ឈ្មោះម៉ៅ ជីវិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ មានទីលំនៅផ្ទះលេខ២៩ ភូមិ៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

នគរបាលបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់បានធ្វើដំណើរតាមរថយន្តមួយគ្រឿងម៉ាកLexus RX400hពាក់ផ្លាកលេខ ភ្នំពេញ 2AB 5368 មានក្មេងរួមដំណើរចំនួនពីរនាក់មកពីកម្មវិធីឆ្លងឆ្នាំនៅចំណុចដីឡូតិ៍ភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល ដោយឈ្មោះផាន់ ហ៊ុយហាក់ ជាអ្នកបើកបរ ពេលមកដល់ចំណុចកើតហេតុប្រជាពលរដ្ឋដែលជាម្ចាស់ស្ថាននីយប្រេងបានឃើញរថយន្តជនសង្ស័យបាញ់កាំភ្លើងចំនួនពីរគ្រាប់ឡើងលើហើយក៏បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចក្រោយទទួលបានព័ត៌មានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម បានដាក់កម្លាំងគ្រប់បណ្ដាប៉ុស្តិ៍តាមដងផ្លូវ ដើម្បីឃាត់រថយន្តមួយគ្រឿងរបស់ជនសង្ស័យនេះ  ។ 

ពេលរថយន្តជនសង្ស័យ មកដល់ចំណុចជិតស្ពានព្រែកដូនកឹមបានឃើញរថយន្តស៊ីរ៉ែនរបស់សមត្ថកិច្ចក៏បត់រថយន្តត្រឡប់ក្រោយវិញបើកគេច សមត្ថកិច្ចក៏បានបើករថយន្ដដេញតាមរហូតមកដល់ចំណុចផ្លូវបេតុងក្នុងភូមិពាមតាឯកដល់ ផ្លូវទាល់ទើបរថយន្តជនសង្ស័យមិនអាចបន្តទៅមុខរួចក៏ឈប់នៅទីនោះសមត្ថកិច្ចបានត្រួតពិនិត្យក្នុងរថយន្តពុំឃើញអាវុធឡើយហើយបាននាំជនសង្ស័យមកសាកសួរនៅចំពោះមុខសម្ថកិច្ចជនសង្ស័យឈ្មោះ ម៉ៅ ជីវិន បានសារភាពថាគេពិតជាបានបាញ់អាវុធខ្លីចំនួន០២គ្រាប់ឡើងទៅលើចេញពីក្នុងឡានកំពុងបើកនៅចំណុចមុខស្ថានីយ៍ប្រេងអាវុធខ្លីនេះជាអាវុធរបស់ខ្លួនគេផ្ទាល់ដែបានទិញពីមនុស្សម្នាក់មិនស្គាល់ឈ្មោះ ហើយរថយន្តរបស់គេបានបើកសំដៅទៅកំពុងចម្លងអរិយក្សត្រ ។ 

ក្នុងពេលនៅដែលបានពិនិត្យជាតិអាកុលទៅលើជនសង្ស័យឈ្មោះ ផាន់ ហ៊ុយហាក់ ដែលជាអ្នកបើករថយន្ត មានជាតិអាកុលចំនួន 0.092Mg/L ។ 

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯមបន្តចាត់ការតាមនីតិវិធី។