ភ្នំភ្លើងមួយស្ថិតនៅភាគខាងកើតបា៉ពូ អាស៊ី បានផ្ទុះយ៉ាងខ្លាំងកាលពីព្រឹកថ្ងៃទី២៩ សីហា ញ៉ាំងឱ្យអាជ្ញាធរជម្លៀសពលរដ្ឋចេញពីក្បែរភ្នំភ្លើងនេះ ខណៈពេលក្រុមហ៊ុនអាកាសចរណ៍ជាច្រើនរបស់អូស្ត្រាលីបានប្តូរជើងហោះហើរ ដើម្បីសុវត្ថិភាព ។ "ទីភ្នាក់ងារសារព័ត៌មានបរទេសផ្សាយថា ភ្នំភ្លើង Tavurvur ស្ថិតនៅខាងជើងកោះ New Britain ធ្លាប់បានផ្ទុះបំផ្លាញផ្ទះប្រជាពលរដ្ឋកាលពីឆ្នាំ១៩៩៤ ដោយផ្ទុះស្របគ្នានឹងភ្នំភ្លើង Vulcan ។ មជ្ឈមណ្ឌលឃ្លាំមើលនៅទីក្រុងរ៉ាបាអ៊ូល ថ្លែងថា «ការផ្ទុះលើកនេះ បានកើតទ្បើងយ៉ាងយឺត ហៅថា Strombolian ដោយមានអណ្តាតភ្លើងភ្លឺចិញ្ចាចចិញ្ចែងលាយដោយសំទ្បេង
ផ្ទុះជា បន្តបន្ទាប់ ។ ស្របពេលអាជ្ញាធរជម្លៀសពលរដ្ឋចេញពីក្បែរភ្នំភ្លើង ប្រជាពលរដ្ឋនៅក្នុងទីក្រុងរ៉ាបាអូ៊ល ក៏ទទួលការណែនាំឱ្យស្ថិតនៅកន្លែងសុវត្ថិភាព ដើម្បីគេចពីផ្សែងរបស់ភ្នំភ្លើង ។ ក្នុងរបាយការណ៍ដំណាក់កាលដំបូងមិនទាន់មានការ បញ្ជាក់ ពីអ្នករបួសនិងពីការខូចខាតដោយសារបាតុភូតធម្មជាតិនេះនៅទ្បើយ។លោក ស៊ីនឌី ហ្វីល មន្ត្រីនៃមជ្ឈមណ្ឌល
ឃ្លាំមើលភ្នំភ្លើងបញ្ជាក់ប្រាប់ AFP ថា ផ្សែងនិងផេះបានហុយក្នុងកម្ពស់ប្រហែល១៨.០០០ម៉ែត្រ ហើយការផ្ទុះមានកម្លាំងខ្លាំងក្នុងរយៈពេលប្រហែល២ម៉ោង ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅអូស្ត្រាលី បានប្រកាសប្តូរផ្លូវហោះហើរ ដើម្បីគេចពីផ្សែងភ្នំភ្លើង ដែលស្ថិតនៅភាគខាងកើតបា៉ពួអាស៊ីនេះ ៕