ខេត្តសៀមរាប.បនល្បែងស៊ីសងក្នុងខេត្តសៀមរាប រីកដុះដាលដូចផ្សិត លោកស្នងការខេត្តសៀមរាប ពិតជាអសមត្ថភាពក្នុងការបង្រ្លាបសង្ស័យបានទទួលលាបស្ការ: ទើបបណ្តែតបណ្តោយឲ្យ មានការលេងល្បែងស្ទើរតែពេញក្រុងសៀមរាប។
បនល្បែងស៊ីសងក្នុងក្រុងសៀមរាប ដែលមានម្ចាស់ឈ្មោះវ៉ាន់ និងឈ្មោះម៉ាប់ បានកំពុងតែ ថ្កើននិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងបំពានលើគោលនយោបាយភូមិឃុំមានសុវត្តិភាពបង្កើតឲ្យមានបនល្បែងស៊ីសង យ៉ាងអាណាធិបតេយ្យ បង្ករឲ្យមានសកម្មភាពចោរលួចចោរប្លន់ ដែលជាភាពអសន្តិសុខដល់សង្គមក្នុងខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍។
ខេត្តសៀមរាប បច្ចុប្បន្នបានក្លាយជាតំបន់ទេសចរណ៍ ផ្នែកល្បែងស៊ីសង យ៉ាងគគ្រឹកគគ្រេង ដែលមានក្រុមអ្នកញៀនល្បែងជា ច្រើនសំរុកចូលបនស៊ីសង របស់លោកវ៉ាន់ដែលមានទីតាំងផ្លូវចូលទៅបឹងពែរាំង ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប.ខេត្តសៀមរាប ដើម្បីផ្សងសំណាងពីល្បែង។
សូមបញ្ជាក់ផងដែរ ថា លោកវ៉ាន់ និងលោក ម៉ាប់ ជាមេល្បែងស៊ីសង ដ៏ចាស់គំរិល ក្រៅពីមុខរបរល្បែង គឺមិនអាចប្រកបមុខរបរស្របច្បាប់ឡើយ។
មហាជនជាច្រើនបានសម្តែងនូវការខកបំណង ក្នុងអាណត្តិលោក ទៀ.សីហា.ជាអភិបាលខេត្តសៀមរាប និងលោកស្នងការ ខេត្តសៀមរាប ដែលជ្រោមជ្រែងឲ្យមានបនល្បែង ខុសពីអណត្តិអភិបាលខេត្តមុនៗ ខណៈពេលដែលមានបនល្បែជាច្រើនកន្លែង តែគ្មានឆន្ទះក្នុងការបង្រ្កាប។
ក្នុងនោះក៏មាន ប្រជាពលរដ្ឋជាច្រើន ទទឹងរងចាំមើលថា តើលោកទៀ សីហា ដែលជាអភិបាលខេត្ត ទុកបនល្បែង សម្រាប់បង្កើតជាសំបុកចោរ ឬក៏មានវិធានការបង្រ្កាប តាមគោលនយោបាយភូមិឃុំមានសុវត្តិភាព ដើម្បីសេចក្តីសុខរបស់ ប្រជាជន៕
ដោយប៊ុនរដ្ឋា