បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យល្បីខាងល្បែងស៊ីសងធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនតូច ពពាក់ពពូនងប់ងុល ភ្លេចកាតព្វកិច្ច ទទួលខុសត្រូវចិញ្ចឹមបីបាច់ថែរក្សាប្រពន្ឋកូន បែរជាយកពេលវេលា មកនៅក្នុងសង្វៀនបញ្ជល់មាន់ដ៏ធំមួយកន្លែងមានម្ចាស់ឈ្មោះ ផេ ចំណុចជិតជើងភ្នំស្វាយឬក៏ជិតស្ថានីយផ្សាយសំឡេងចំនួនបីស្ថានីយនាខាងជើងសាលាខេត្ត និង តុលាការខេត្ត និងក៏នៅជិតបន្ទាយយោធភូមិភាគ៥ ទិសទី១(បន្ទាយមានជ័យ ) ស្ថិតនៅ ក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុង សិរីសោភ័ណ ដែលគេមិនដែលឃើញសមត្ថកិច្ចចុះបង្រ្កាបនោះទេ។
ប្រភពព័ត៌មាន ច្បាស់ការ បានបញ្ជាក់ថា លោកស្នងការខេត្តបន្ទាយមានជ័យ ដឹងហើយឃើញហើយ លឺហើយថា មានបនល្បែងស៊ីសងនៅចនុចទីតាំងខាងលើ តែពុំមានវិធានការក្នុងការបង្រ្កាបនោះឡើយ និយាយរូមគឺពុំមានសមត្ថភាពក្នុងការបង្រ្កាប
ក្រុមអ្នកញៀនល្បែងស៊ីសងជល់មាន់ បានស្កាត់មក ពីក្នុងក្រុងនិងពីស្រុកផ្សេងៗក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានបានឲ្យដឹងពី
អ្នកញៀនល្បែង សង្វៀនបញ្ជល់មាន់របស់ឈ្មោះ ផេ សង្វៀននេះគេបើកឲ្យលេងចាប់ពីព្រឹកដល់យប់ (តាមថ្ងៃ) ហើយចាក់ភ្នាល់ចាប់ពីប្រាំលាន ដល់១០ លានរៀលក្នុងមួយគូ នេះមិនរាប់ពីអ្នកចាក់ខាងក្រៅទេឯលក្ខខណ្ឌសម្រាប់ភ្ញៀវចូលទៅលេង មុននឹងចូលលេងគឺត្រូវបង់លុយឱ្យម្ចាស់ទីតាំង ពីប្រាំពាន់ទៅមួយម៉ឺនរៀលក្នុងម្នាក់ៗ។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងស៊ីសង.បានសំណូមពរយ៉ាងទទូច ដល់ លោក អុំ.រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្នងការ. មេត្តាជួយបង្រ្កាបបនល្បែងស៊ីសង ផងគិតថាធ្វើបុណ្យទៅ ហើយក៏ជាភាពអាម៉ាស់ សម្រាប់ខេត្តបន្ទាយមានជ័យទាំងមូលផងដែរ៕
ដោយប៊ុន រដ្ឋា