គ្រឿងញៀន៦កញ្ចប់ធំត្រូវបានដកហូតពីជនសង្ស័យម្នាក់នៅស្រុកគីរីវង់

0

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ជាមួយនិងថ្នាំញៀន៦កញ្ចប់ធំត្រូវវបានបូលីសស្រុកគីរីវង់បង្ក្រាប់បានខណៈប្រទះឃើញពេលកំពុងចុះល្បាតក្នុងមូលដ្ឋាន។

ជនសង្ស័យត្រូវបានប៉ូលីសឃាត់ខ្លួននៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦និង៤៥នាទី ដោយកម្លាំងជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកគីរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក ចំណុចកន្លែងជួសជុលម៉ូតូមួយកន្លែង ស្ថិតភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ ជនសង្ស័យមានឈ្មោះ នឿន រីម ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ ក្រោយការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានម្សៅក្រាមថ្លាពណ៍ចំនួន០៦កញ្ចាប់ធំ ម៉ូតូ០១គ្រឿងម៉ាក MX KING ពណ៍ទឹកក្រូចលាយខ្មៅ គ្មានស្លាកលេខ និងទូរស័ព្ទដៃចំនួន០១គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើជាមួយនិងវត្ថុតាងត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕ ដោយ​ពូស៊្មីត